ព័ត៌មានអន្តរជាតិ

ឪពុកកីឡាករ Firmino គាំងបេះដូងស្លាប់ ពេលដើរលេងជាមួយ នឹងក្រុមគ្រួសារ

រូបភាពពី៖​ JOSUE SEIXAS FOR MAILONLINE

យោងតាមការចេញផ្សាយរបស់ The Sun នៅថ្ងៃនេះបានឲ្យដឹងថា ឪពុករបស់កីឡាករ Roberto Firmino ដែលជាអតីតកីឡាករឆ្នើមរបស់ក្លឹប Liverpool នោះបានបាត់បង់ជីវិត នៅក្នុងពេលដែលគាត់កំពុងដើរលេងជាមួយ នឹងក្រុមគ្រួសារ។

José Roberto Cordeiro de Oliveiraជាឪពុករបស់ Firmino ដែលមានវ័យ៦២ឆ្នាំត្រូវបានគេដឹងថាបានគាំងបេះដូងស្លាប់ភ្លាមនៅក្នុងពេលដែលកំពុងធ្វើដំណើរកំសាន្តជាលក្ខណៈគ្រួសារនៅក្នុងទីក្រុងឌុបៃ។

មកទល់ម្សិលមិញនេះក្រុមគ្រួសាររបស់ Firmino កំពុងបន្តព្យាយាមទាក់ទងទៅកាន់ស្ថានទូតប្រេស៊ីលនៅឡើយនៅក្នុងប្រទេសសហភាពអារ៉ាប់រួមដើម្បីរត់ឯកសារនាំយកសាកសពរបស់គាត់ទៅកាន់ទីក្រុង Maceio ប្រទេសកំណើតវិញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top