កីឡា

Hazard បដិសេធកុងត្រា ១លានផោន ក្នុងមួយសប្តាហ៍ ទៅលេងនៅអារ៉ាប់

ប្រភព ៖AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អតីតកីឡាករឆ្នើមរបស់ក្លឹប Chelsea និងក្លឹប Real Madrid កីឡាករ Eden Hazard នៅតែសម្រេចចិត្តថា នឹងចូលនិវត្តហើយពីបាល់ទាត់អាជីព។

The Goal បានសរសេរទៀតថា ទោះបីជាបានទទួលកុងត្រា ដែលបានផ្តល់ដោយក្លឹប នៅលីគកំពូលអារ៉ាប៊ីសាអូឌីត ក្តីដែលមានតម្លៃដល់ទៅ១លានផោន ក្នុងមួយសប្តាហ៍ ប៉ុន្តែវាមិនបានធ្វើឲ្យការសម្រេចចិត្ត របស់គាត់ប្រែប្រួលនោះដែរ។

អស់រយៈពេល១៦ឆ្នាំ បន្ទាប់ពីបានប្រកបអាជីព ជាកីឡាករបាល់ទាត់ ហើយនោះកីឡាករប៊ែលហ្ស៊ិករូបនេះ បានសម្រេចចិត្តកាលពីខែមុនហើយថា គាត់នឹងចូលនិវត្ត ។ ចុងក្រោយនេះគាត់បាន ចំណាយពេលដល់ទៅ ៤ឆ្នាំជាមួយនឹងក្លឹប Real Madrid ហើយបានបង្ហាញខ្លួន ត្រឹមតែ៧៦ដងប៉ុណ្ណោះ ដោយបានបន្តព្យាបាលរបួសរហូតមក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top