ប្លែកៗ

មិនគួរឲ្យជឿ៖ អ្នកបុរាណវិទ្យា បង្ហាញផ្ទៃមុខ មនុស្ស២នាក់ ខូចទ្រង់ទ្រាយ ត្រង់ថ្គាម ដែលបញ្ចុះនៅវិហារ St Giles នៅ Edinburgh កាលពី ៩០០ ឆ្នាំមុន

ស្កុតឡេន៖ ក្រុមអ្នកបុរាណវិទ្យា បាននិយាយថា ការស្ថាបនាដោយប្រព័ន្ធឌីជីថល ដែលមិនគួរឲ្យជឿ បានធ្វើឲ្យផ្ទៃមុខ របស់ស្ត្រី និងបុរសត្រូវបាន គេកប់បញ្ចុះ នៅវិហារ St Giles នៅ Edinburgh ត្រូវបានគេគិតថា ជាអ្នកស្រុកដំបូង នៃទីក្រុង របស់ប្រទេសស្កុតឡេន នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកបុរាណវិទ្យា របស់ក្រុមប្រឹក្សាក្រុងថា ប្រជាជនរស់នៅ ក្នុងតំបន់នេះអស់ រយៈពេលជាច្រើន សតវត្សរ៍ ប៉ុន្តែទីក្រុងនេះ ត្រូវបានបង្កើតឡើងជាផ្លូវការ នៅសតវត្សរ៍ទី១២ នៅពេលវាបានក្លាយជា តំបន់មួយនៃសង្កាត់ដំបូង របស់ស្កុតឡេន។ ភាគច្រើន នៃអ្នកស្រុកទាំងនេះ ត្រូវបានគេបញ្ចុះ នៅ St Giles ។

មនុស្សម្នាក់ដែលត្រូវបាន គេរកឃើញដំបូង នៅទសវត្សឆ្នាំ ៨០ គឺជាបុរសវ័យកណ្តាល មានកម្ពស់ ៥ ហ្វីត ដែលថ្គាម របស់គេត្រូវបាត់ចេញខ្លួន សម្រាប់ពួកគេរស់នៅ កាលពី ៩០០ ឆ្នាំមុន ហើយប្រហែលជាអ្នករស់នៅ ទីក្រុងដំបូងគេម្នាក់។ ដោយសារតែការបាត់ខ្លួន អ្នកជំនាញដែលស្រមៃ មើលមុខរបស់លោក ត្រូវបានបង្ខំឲ្យផ្តល់ពុកចង្ការ ដើម្បីបិទបាំងលក្ខណៈ ពិសេសដែលបាត់។

អ្នកបុរាណវិទ្យាបាននប្តថា ក៏ដូចជាបុរស ដែលត្រូវបានគេគិតថា មានអាយុចន្លោះពី ៣៥ ឆ្នាំទៅ ៤៥ ឆ្នាំហើយស្ត្រី ក៏មានអាយុប្រហាក់ប្រហែលគ្នា ដែលមានជំងឺឃ្លង់ ត្រូវបានគេគិតឡើងវិញ។ នាងត្រូវបានគេគិតថា បានរស់នៅក្នុងសតវត្សរ៍ទី ១៦ ហើយត្រូវបានពិការភ្នែកមួយចំហៀង ដោយសារជំងឺនេះ៕ ដោយ៖ លី ភីលីព

Most Popular

To Top