ឡូសអ៊ែនជីឡេស៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ ក្រុមហ៊ុនអវកាសឯកជន របស់សហរដ្ឋអាមេរិក ឈ្មោះថា SpaceX បានបាញ់បង្ហោះផ្កាយរណប Starlink ចំនួន២៣គ្រឿង បន្ថែមទៀតទៅកាន់គន្លងតារាវិថី ។
នេះបើយោងតាមក្រុមហ៊ុន SpaceX បានឲ្យដឹងថា ផ្កាយរណបត្រូវបានបាញ់បង្ហោះ ដោយគ្រាប់រ៉ុក្កែត Falcon 9 ចេញពីស្ថានីយ៍កងកម្លាំងអវកាស Cape Canaveral ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក នៅវេលាម៉ោង២និង៤៧នាទីព្រឹកកាលពីថ្ងៃពុធ ម៉ោងនៅ Eastern ។
ដំណាក់កាលដំបូងរបស់គ្រាប់រ៉ុក្កែត Falcon 9 បានត្រលប់មកវិញ ហើយបានចុះចតនៅលើយន្តហោះគ្មានមនុស្សបើក A Shortfall of Gravitas ដែលមានទីតាំងនៅមហាសមុទ្រអាត្លង់ទិក ។
ក្រោយមកក្រុមហ៊ុន បានបញ្ជាក់ពីការដាក់ពង្រាយ ផ្កាយរណបទាំង២៣គ្រឿង ។
ក្រុមហ៊ុន SpaceX ផ្កាយរណប Starlink នឹងផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន ដល់ទីតាំងដែលការចូលប្រើមិនគួរឱ្យទុកចិត្ត តម្លៃថ្លៃ ឬមិនមានទាំងស្រុង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា