បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានផ្នែកភស្តុភារអឺរ៉ុបរបស់អង្គការណាតូបានជំរុញឱ្យប្រទេសនានានៅលើទ្វីបបង្កើតតំបន់ “Military Schengen” ដើម្បីអនុញ្ញាតឱ្យមានចលនាយ៉ាងឆាប់រហ័សនៃកងទ័ព បរិក្ខារ និងគ្រាប់រំសេវក្នុងព្រឹត្តិការណ៍សង្គ្រាមជាមួយរុស្ស៊ី។
Military Schengen មានន័យថាកងទ័ពណាតូនឹងអាចធ្វើការចល័តកងកម្លាំងរបស់ខ្លួនបានភ្លាមៗនិងឆាប់រហ័សនៅគ្រប់ប្រទេសសមាជិកទាំង២៧របស់ប្លុកអឺរ៉ុបរហូតទៅដល់ព្រំដែនជាប់នឹងប្រទេសរុស្សី។
ឧត្តមសេនីយ៍ឯក Alexander Sollfrank បានប្រាប់ Reuters នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា៖យើងកំពុងអស់ពេលវេលាហើយពីព្រោះអ្វីដែលយើងមិនធ្វើក្នុងពេលសន្តិភាពនឹងមិនរួចរាល់ក្នុងករណីមានវិបត្តិឬសង្គ្រាមទេ។
លោកSollfrank ដែលជាអ្នកទទួលបន្ទុកផ្នែកគាំទ្ររួម និងបញ្ជាការអនុញ្ញាតរបស់អង្គការណាតូ (JSEC) ដែលជាកន្លែងមួយនៅក្នុងទីក្រុង Ulm របស់អាល្លឺម៉ង់ ដែលសម្របសម្រួលចលនាកងកម្លាំងយោធា និងសម្ភារៈរបស់ប្លុកនៅទូទាំងទ្វីបទាំងមូល៕
ប្រែសម្រួល៖ស៊ុនលី