គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួននាក់បានរងរបួស នៅទីនេះកាលពីយប់ថ្ងៃសៅរ៍ ខណៈដែលកងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុង ។
បញ្ជាការកងទ័ពអាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងនៅលើបណ្តាញសង្គម Telegram ថា រុស្ស៊ី បានវាយប្រហារអ៊ុយក្រែនជាមួយនឹងយន្តហោះគ្មានមនុស្សបើក kamikaze ចំនួន៧៥គ្រឿង Shahed-131 និង Shahed-136 ហើយភាគច្រើននៃពួកគេត្រូវបានបាញ់ប្រឆាំងនឹងទីក្រុងគៀវ ។
ក្រសួងការពារអាកាសអ៊ុយក្រែន បានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន៧១គ្រឿង ។
រដ្ឋបាលយោធាទីក្រុងគៀវ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលមានរយៈពេល៦ម៉ោង គឺជាការវាយប្រហារលើកទី៤លើទីក្រុងគៀវក្នុងខែនេះ ។
ការវាយប្រហារនេះបានបង្អាក់ការផ្គត់ផ្គង់អគ្គិសនីដល់អគារលំនៅដ្ឋានចំនួន៧៧និងស្ថាប័នចំនួន១២០។
លោក Vitali Klitschko អភិបាលក្រុងគៀវ បានឲ្យដឹងថា មនុស្សពេញវ័យ៤នាក់ និងកុមារអាយុ១១ឆ្នាំម្នាក់ បានរងរបួសស្រាលក្នុងការវាយប្រហារនេះ ។
លោក Klitschko បានសរសេរនៅលើបណ្តាញ Telegram ថា ផ្ទះឯកជន ប្លុកផ្ទះល្វែង និងសាលាមត្តេយ្យមួយក្នុងទីក្រុង Kiev ត្រូវបានខូចខាតដោយសារបំណែកយន្តហោះគ្មានមនុស្សបើក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា