កីឡា

Chelsea សម្រេចចិត្ត ចំពោះអនាគត ជាមួយនឹង ខ្សែប្រយុទ្ធ Broja

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានធ្វើការសម្រេចចិត្ត រួចរាល់ហើយ ចំពោះអនាគតរបស់ក្លឹប ជាមួយនឹងកីឡាករខ្សែប្រយុទ្ធម្នាក់។

កីឡាករ Armando Broja បានក្លាយទៅជាគោលដៅ សម្រាប់ក្លឹបពិចារណា នៅក្នុងខែមករា ខាងមុខខណៈដែលក្លឹបកំពុងព្យាយាម តាមចែចង់កីឡាករ ខ្សែប្រយុទ្ធថ្មីៗដែលមានដូចជា Ivan Toney និង Victor Osimhen ផង។

ប៉ុន្តែមិនមានអ្វី លាក់លៀមទេក្លឹប Chelsea បានសម្រេចចិត្តហើយថា នឹងនៅតែបន្តជាមួយនឹងកីឡាករខ្សែ ប្រយុទ្ធវ័យ២២ឆ្នាំនេះដដែល ហើយក៏នឹងបដិសេធសំណើរពីក្លឹបមួយចំនួន សម្រាប់កុងត្រារបស់គាត់ នៅខែមករាខាងមុខផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top