ព័ត៌មានអន្តរជាតិ

ដើមឈើក្រហមអាយុ ១០០០ ឆ្នាំ ធ្វើឲ្យអ្នកវិទ្យាសាស្ត្រ ភ្ញាក់ផ្អើល បន្ទាប់ពីរស់នៅឡើងវិញ ក្រោយភ្លើងឆេះព្រៃ

AFP

កាលីហ្វ័រញ៉ា ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ឈើក្រហមដ៏មហិមា ត្រូវបានគេស្គាល់ថា ធន់ទ្រាំនឹងភ្លើងឆេះព្រៃ បានប្រឈមមុខនឹង ការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក នៅពេលអណ្តាតភ្លើង បានឆាបឆេះ ដើមឈើកម្ពស់ ១០០ ម៉ែត្រទាំងនេះក្នុងអំឡុង ពេលភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រញ៉ាឆ្នាំ២០២០ ។

ទោះបីជាមានការភ័យខ្លាចថា ដើមឈើក្រហមភាគច្រើន នឹងវិនាស ដោយសារភ្លើងឆេះខ្លាំងក៏ដោយ ការសិក្សាថ្មីៗនេះ បានបង្ហាញថា យក្សដ៏ខ្ពស់ ទាំងនេះបានចូល ទៅក្នុងទុនបម្រុង ថាមពលមានអាយុកាលរាប់ទសវត្សរ៍ ដោយអាចឲ្យពួកវា ដុះពន្លកថ្មី និងប្រកួតប្រជែង ការយល់ដឹងដែលមានស្រាប់អំពីការរស់រានមានជីវិត របស់ដើមឈើ ។

អ្នកជំនាញផ្នែកបរិស្ថានវិទ្យាដើមឈើ លោក Drew Peltier និងក្រុមរបស់លោកមកពីសាកលវិទ្យាល័យ Northern Arizona បានរកឃើញថា ផ្ទុយពីការរំពឹងទុក ឈើក្រហមនៅរស់បានប្រមូលទុន បម្រុងថាមពលទុកយូរ ដោយប្រើជាតិស្ករដែល ផលិតចេញពីពន្លឺព្រះអាទិត្យកាលពីប៉ុន្មានទសវត្សរ៍មុន ។
ទុនបំរុងទាំងនេះត្រូវបាន បញ្ចូលទៅក្នុងពន្លកនៅស្ងៀមអស់ជាច្រើនសតវត្សមកហើយនៅក្រោមសម្បកឈើ។
លោក Adrian Rocha អ្នកបរិស្ថានវិទ្យានៅសាកលវិទ្យាល័យ Notre Dame បានសរសើរការរកឃើញនេះ ដោយបញ្ជាក់ថា ពួកគេប្រកួតប្រជែងចំណេះដឹង ពីមុនលើការលូតលាស់ ដើមឈើ ។ លោក Rocha បានបន្តថា វាពិតជាអស្ចារ្យណាស់ ក្នុងការដឹងថា កាបូនដែលបានយកកាលពីទសវត្សរ៍ មុនអាចត្រូវបានប្រើ ដើម្បីទ្រទ្រង់កំណើនរបស់វាទៅអនាគត។
ការសិក្សាបង្ហាញថា ឈើក្រហមមានចំណុចពិសេសទប់ទល់នឹងគ្រោះមហន្តរាយភ្លើងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ភាពមិនប្រាកដប្រជានៅតែមានអំពីសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងគ្រោះមហន្តរាយដែលកើតឡើងដដែលៗនៅពេលអាកាសធាតុក្តៅជាង ។

ខណៈឈើក្រហមជាធម្មតាទប់ទល់ នឹងភ្លើងដោយសារតែសម្បកក្រាស់ និងមែកខ្ពស់របស់វា ភ្លើងឆ្នាំ ២០២០ បានបង្ហាញថា មានសភាពធ្ងន់ធ្ងរ ល្មមអាចឆេះ បានសូម្បីតែមែក ខាងលើបំផុត ដោយរំខានដល់ការសំយោគ រស្មីសំយោគរបស់វា ៕
ដោយ៖លី ភីលីព

Most Popular

To Top