កីឡា

Chelsea អាចនឹងលក់ Gallagher ចេញនៅខែមករានេះ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea ទំនងជានឹងត្រូវលក់កីឡាករ Conor Gallagher ចេញនៅខែមករានេះ ដើម្បីប្រមូលបានប្រាក់ខ្លះ ទុកទិញខ្សែប្រយុទ្ធជំនួសវិញ។

ចាប់តាំងតែពីប្រធានក្លឹបថ្មីលោក Todd Boehly បានចូលកាន់កាប់ Chelsea មកបុរសអាមេរិករូបនេះ បានចំណាយប្រាក់អស់ប្រមាណជា ១ពាន់លានដុល្លារ មកហើយទៅលើកីឡាករថ្មីៗ ប៉ុន្តែលទ្ធផលហាក់ដូច ជាមិនគាប់ប្រសើរឡើយ។

កីឡាករជាច្រើននឹងត្រូវដោះ ដូរទាំងទិញ និងលក់ទៅវិញ ដើម្បីអាចស្វែងរកកីឡាករថ្មីៗ មកជំនួសវិញដែលក្នុង នោះគោលដៅអទិភាពមានដូចជាកីឡាករ Ivan Toney ក្លឹប Brentford និងកីឡាករ Victor Osimhen របស់ក្លឹប Napoli ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top