កីឡា

លោក Klopp និយាយបែបកំប្លែងថា សំណាងល្អដែល Liverpool ទិញ Caicedo មិនបាន

AFP

យោងតាមការចេញ ផ្សាយរបស់ The Goal គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកាសែត បែបជាការកំប្លែងថា សំណាងល្អហើយ ដែលក្លឹបរបស់លោកទិញ Moises Caicedo និង Romeo Lavia មិនបាន ។

កាលពីរដូវក្តៅឆ្នាំមុន Liverpool បានព្យាយាមខ្លាំងមែនទែន ដើម្បីទិញកីឡាករឆ្នើម Lavia របស់ក្លឹប Southampton និង Caicedo របស់ក្លឹប Brightonក្នុងតម្លៃរៀងគ្នា ៥៨លានផោននិង១១៥លានផោន ប៉ុន្តែមិនទទួលបានជោគជ័យ។

ជាលទ្ធផលពាក់កណ្តាល រដូវកាលកន្លងមកនេះ កីឡាករទាំង២បានចូលរួមជា មួយនឹងក្លឹប Chelsea ជំនួសវិញជាមួយនឹងលុយយ៉ាង ច្រើនប៉ុន្តែមិនមានអ្វី គួរឲ្យចាប់អារម្មណ៍ឡើយ ជាពិសេសទំរង់លេងរបស់ពួកគេ។

គួរឲ្យដឹងដែរថា Liverpool ក្រោយបរាជ័យកីឡាករទាំងពីរ ហើយនោះបានសម្រេចចិត្តចាយ លុយត្រឹមតែ១៦លានផោន ទិញបានកីឡាករខ្សែបម្រើ ការពារជប៉ុន Wataru Endo មកវិញ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top