អាមេរិក៖អង្គការណាសាបាននិយាយថា គ្រាប់រ៉ុក្កែតដែលមានកម្លាំងខ្លាំងបំផុត មិនធ្លាប់មានត្រូវបានគេដឹកចេញពី កន្លែងផលិតរបស់វាតាមកប៉ាល់ ដឹកទំនិញពីរដ្ឋ Louisiana ទៅរដ្ឋ Mississippi របស់សហរដ្ឋអាមេរិក ដើម្បីធ្វើការសាកល្បងត្រៀម បញ្ជូនបំពេញបេសកកម្ម ព្រះច័ន្ទនាឆ្នាំ២០២៤ ខាងមុខនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ដំណាក់កាលរ៉ុក្កែតស្នូលនៃ ប្រព័ន្ធដែលគេហៅថា “ ប្រព័ន្ធបាញ់បង្ហោះអវកាស” ‘Space Launch System’ (SLS) ត្រូវបានសាងសង់ឡើង នៅ Michoud Assembly Facility របស់អង្គការណាសាក្នុងរដ្ឋ New Orleans ។ វានឹងត្រូវដឹកតាមកប៉ាល់កុងតឺន័រ ដែលមានប្រវែង៩៤ ម៉ែត្រដោយដាក់ឈ្មោះថា “ Pegasus” តាមទន្លេ Peal ទៅកាន់មជ្ឈមណ្ឌលអវកាស របស់អង្គការណាសា ក្នុងរដ្ឋ Mississippi ។
នៅទីនេះវានឹងឆ្លងកាត់តំនប់ “ Green Run Test” – កំឡុងពេលដែលម៉ាស៊ីនរបស់វា នឹងត្រូវបានចេញ បន្ទាប់ពីនោះស្នូលនឹងត្រូវបញ្ជូន ទៅមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida ។ អមដំណើរដោយក្បួន ដង្ហែររបស់បុគ្គលិកណាសា Boeing និង Aerojet Rocketdyne personnelបានធ្វើដំណើរចម្ងាយ ១.៣ ម៉ាយពីរោងចក្រ Michoud ក្នុងរដ្ឋ Louisiana ទៅកំពង់ផែ Pegasus នៅថ្ងៃទី ៨ ខែមករា។
SLS នឹងធ្វើដំណើរដូចគ្នានៅតាម បណ្តោយផ្លូវទឹកនៃរដ្ឋ Louisiana និង Mississippi ជាមួយរ៉ុក្កែត Saturn V បានធ្វើនៅពេលដែល វាត្រូវបានបញ្ជូនទៅ ធ្វើតេស្តជាផ្នែកមួយ នៃកម្មវិធី Apollo នៃ៦០ និង៧០ឆ្នាំ។ កប៉ាល់ Pegasus ដែលធ្លាប់ត្រូវបានប្រើសម្រាប់ កប៉ាល់ដឹកសម្រាប់ យានអវកាសត្រូវបានធ្វើឲ្យកាន់តែរឹងមាំ និងវែង ជាងមុន ដើម្បីផ្ទុកផ្នែករឹង SLS៕ដោយ៖លី ភីលីព