កីឡា

Xavi ត្រូវបានប្រធានក្លឹប Barcelona ផ្តល់កុងត្រាជាគ្រូបង្វឹក រយៈពេល២ឆ្នាំកន្លះ

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃសៅរ៍ទី១១ខែមករា បានសរសេរថាប្រធានក្លឹប Barcelona បានធ្វើការផ្តល់ជាសំណើររយៈពេលកុងត្រា ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្លឹបទៅដល់វិរៈបុរស របស់ក្លឹបលោក Xavi Hernandez ជំនួសតំណែងគ្រូបង្វឹកបច្ចុប្បន្នលោក Ernesto Valverde។

ប៉ុន្តែឆ្លើយតបទៅនឹងព័តមាននេះ វិញក្លឹបនៃប្រទេសកាតាដែល Xavi កំពុងធ្វើការជាមួយនឹងនោះ បានបញ្ជាក់ថាបច្ចុប្បន្នខ្លួនមិនបានទទួលបានសំណើរណាមួយ ពីសំណាក់ក្លឹប Barcelona ឡើយហើយក៏អះអាងថាមិនមានបំណង ឲ្យបុរសអេស្បាញរូបនេះចាកចេញដែរ។

ចុងក្រោយនេះ សំពាធក្នុងតំណែងជាគ្រូបង្វឹករបស់លោក Valverde កាន់តែខ្លាំងជាពិសេសនៅក្រោយបរាជ័យចាញ់ Atletico Madrid ក្នុងពានរង្វាន់ Super Cup ហើយក្នុងនោះមានមនុស្សជាច្រើន ដែលមានព័ត៌មានមកជំនួសតំណែងនេះដូចជា Ronald Koeman, Roberto Martinez និង Thierry Henry ជាដើមផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top