កីឡា

សហព័ន្ធប្រកាសបើកការប្រកួតពានរង្វាន់នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធាន សហព័ន្ធ កីឡាបាល់ទះ និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ ឆ្នាំ ២០២០ ដែលប្រសិទ្ធិនាមថា “ពានរង្វាន់នាយឧត្ដមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និង ជា ប្រធាន សហព័ន្ធ កីឡាបាល់ទះ និង ការប្រកួត ជ្រើស រើស ជើងឯក ថ្នាក់ជាតិ ឆ្នាំ ២០២០ » នេះជាព្រឹត្តិការណ៍លើក ទី ១ សម្រាប់ ឆ្នាំ ២០២០ នេះ ដែល ក្រសួង អប់រំ យុវជន និង កីឡា រួមជាមួយ សហព័ន្ធ កីឡាបាល់ទះកម្ពុជារៀបចំនូវការប្រកួត បាល់ទះដ៏ធំអស្ចារ្យនេះ ។ 

លោកស សុខា រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បាន ដឹកនាំ ប្រជុំ ក្រុមការងារ ត្រៀម រៀបចំ ការប្រកួត កីឡាបាល់ទះ ដណ្តើម ពាន រង្វាន់ លោកនាយ ឧត្ដមសេនីយ៍  សន្តិ បណ្ឌិត នេ ត សាវឿន អគ្គស្នងការ នគរបាល ជាតិ និង ការប្រកួត ជ្រើស រើស ជើងឯក ថ្នាក់ជាតិ ឆ្នាំ ២០២០។

លោក បឹង គឹម តោ អគ្គលេខាធិការ សហព័ន្ធ កីឡាបាល់ទះ កម្ពុជា បាន ប្រាប់ ឲ្យ កម្ពុ ជាថ្មី ដឹង នោះ ថា ព្រឹត្តិការណ៍ ប្រកួត បាល់ទះ ដណ្ដើម ពានរង្វាន់ ឆ្នាំ ២០២០ ដែល គេ ប្រសិទ្ធិ នាម ថា « ពានរង្វាន់ នាយ ឧត្ដមសេនីយ៍ សន្តិ បណ្ឌិត នេ ត សាវឿន អគ្គស្នងការ នគរបាល ជាតិ និង ជា ប្រធាន សហព័ន្ធ កីឡា បាល់ទះ និង ការប្រកួត ជ្រើសរើស ជើងឯក ថ្នាក់ជាតិ ឆ្នាំ ២០២០ » នឹង ប្រព្រឹត្តធ្វើ ចាប់ពី ថ្ងៃទី ២៩ ខែ កុម្ភៈ ដល់ ថ្ងៃទី ១១  ខែ មិនា ដែល ទីកន្លែង នៃ ការប្រកួត នៅក្នុង វិមាន ពហុ កីឡដ្ឋាន ជាតិ និង ទីលាន វិសាខា រាជធានី ភ្នំពេញ។ 

 លោក បឹង គឹម តោ ឲ្យ ដឹង ទៀតថា ការដាក់ ពាក្យ ចូលរួម ប្រកួត នឹង ចាប់ ទទួល ពី ថ្ងៃ ជូនដំណឹង រហូត ដល់ ថ្ងៃទី ២០  ខែ កុម្ភៈ  ឆ្នាំ ២០២០ នៅ ទីស្នាក់ការ សហព័ន្ធ កីឡាបាល់ទះ កម្ពុជា ។ លោក បាន បញ្ជាក់ ថា ការប្រកួត គឺ បើកទូលាយ សម្រាប់ រាជធានី ខេត្ត តែ កីឡាករ ដែល អាច ចូលរួម ប្រកួត បាន ត្រូវ មាន អាយុ ២៥ ឆ្នាំ ចុះ គឺ កើត ឆ្នាំ ១៩៩៥ ហើយ កីឡាករ អតីត ដែលមាន ឈ្មោះ ក្នុង ក្រុម កីឡាបាល់ទះ ក្នុង សាល ជម្រើសជាតិ ឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៩ ពុំ អនុញ្ញាតឲ្យ ចូលរួម ក្នុងការ ប្រកួត នេះ ទេ។ 

អគ្គលេខាធិការ សហព័ន្ធ កីឡាបាល់ទះ រូបនេះ បានបញ្ជាក់ ឲ្យ ដឹង ទៀត ថា សិទ្ធិ ចូលរួម ក្នុងការ ប្រកួត គឺ បើកទូលាយ សម្រាប់ រាជធានី ខេត្ត ។  កីឡាករ ចូលរួម ប្រកួត ត្រូវមាន អាយុ ២៥ ឆ្នាំ ចុះ  ពោល គឺ កើត ឆ្នាំ ១៩៩៥។ កីឡាករ អតីត ដែលមាន ឈ្មោះ ក្នុង ក្រុមកីឡា បាល់ទះ ក្នុង សាល ជម្រើសជាតិ ឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៩ ពុំ អនុញ្ញាត ឲ្យ ចូលរួម ក្នុងការ ប្រកួត នេះ ទេ។ 

ចំពោះ ពាន  និង រង្វាន់ វិញ គឺ ចំណាត់ថ្នាក់ លេខ ១ ទទួលបាន ពាន ១ មេដាយមាស ១៨ គ្រឿង និង ថវិកា អម ១៥ លាន រៀល ចំណាត់ថ្នាក់ លេខ ២ មេដាយប្រាក់ ចំនួន ១៨ គ្រឿង ថវិកា អម ៨ លាន រៀល ចំណាត់ថ្នាក់ លេខ ៣ មេដាយ សំរឹទ្ធ ១៨ គ្រឿង ថវិកា អម ៤ លាន រៀល និង ចំណាត់ថ្នាក់ លេខ ៤ ទទួល បាន ប្រាក់រង្វាន់ លើកទឹកចិត្ត ២ លាន រៀល។ 

ក្រៅពីនេះ ក៏មាន រង្វាន់ សម្រាប់ ក្រុម គោរព តាម គោលការណ៍ ដោយ យុត្តិធម៌ (Fair Phay) ទទួលបាន ១ លាន រៀល កីឡាករ វាយ បាល់ បានល្អ ជាងគេ ថវិកា ៤០ ម៉ឺន រៀល កីឡាករ បញ្ជូន បាល់ បានល្អ ជាងគេ ថវិកា អម ៤០ ម៉ឺន រៀល កីឡាករ ការពារ ល្អ ជាងគេ ថវិកា អម ៤០ ម៉ឺន រៀល កីឡាករ វាយ សេវា ល្អ ជាងគេ ថវិកា អម ៤០ ម៉ឺន រៀល កីឡាករ ធ្វើ រនាំង ល្អ ជាងគេ ថវិកា អម ៤០ ម៉ឺន រៀល និង អាជ្ញាកណ្ដាល ល្អ ជាង គេ ថវិកា អម ៤០ ម៉ឺន រៀល។ 

ចំពោះ រូបមន្ត  នៃ ការប្រកួត បើតាម  លោក  បឹង  គឹម តោ  ឲ្យ ដឹង នោះ ថា ប្រសិនបើ មាន ១០ ក្រុម អនុវត្ត តាម រូបមន្ត វិលជុំ យក ចំណាត់ថ្នាក់ លេខ ១ ជួប ប្រកួត ជាមួយ ចំណាត់ថ្នាក់ លេខ ៤ និង ចំណាត់ថ្នាក់ លេខ ២ ជួប ប្រកួត ជាមួយ ចំណាត់ថ្នាក់ លេខ ៣( ក្នុង ពូ ល ) រួច យក ក្រុម ចាញ់ ប្រកួត ជាមួយ ក្រុម ចាញ់ ផ្ដាច់ព្រ័ត្រ យក ចំណាត់ថ្នាក់ លេខ ៣ និង លេខ ៤ ហើយ ក្រុម ឈ្នះ ប្រកួត ជាមួយ ក្រុម ឈ្នះ ផ្ដាច់ព្រ័ត្រ យក ចំណាត់ថ្នាក់ លេខ ១  និង លេខ ២។ លោក បឹង គឹម តោ បញ្ជាក់ថា ប្រសិនបើ មាន លើស ពី ១០ ក្រុម គឺ ត្រូវ អនុវត្ត ជាក់ស្ដែង ដោយ សហព័ន្ធ កីឡាបាល់ទះ កម្ពុជា៕

ដោយ៖លី ភីលីព

Most Popular

To Top