ខេត្តបាត់ដំបង៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ-កាយ៉ាក់និងទូករ៉ូអ៊ីងជ្រើសរើសជើងឯងថ្នាក់ជាតិ ២០២៣ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី២៩ និង៣១ ខែធ្នូ ឆ្នាំ២០២៣ នៅដងស្ទឹងសង្កែខេត្តបាត់ដំបង។
កញ្ញា មាស តឿ អ្នកនាំពាក្យសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានប្រាប់ឲ្យដឹងថា លោកបណ្ឌិត មាស សារិន ន ទីប្រឹក្សាសម្ដេចវិបុលសេនាតក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុប្រធានអចិន្រ្តៃយ៍សហព័ន្ធ និងលោក ធូ ភា អភិបាលរងខេត្តបាត់ដំបង និងមន្រ្តីក្រោមឱវាទចូលរួមប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅមន្ទីរអយកខេត្តបាត់ដំបង ។
កញ្ញាបានបន្តថា គណៈកម្មការក៏បន្តកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ-កាយ៉ាក់និងទូករ៉ូអ៊ីងជ្រើសរើសជើងឯងថ្នាក់ជាតិ ២០២៣ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ នៅដងស្ទឹងសង្កែខេត្តបាត់ដំបង។ វគ្គលើខាងនេះដើម្បីឲ្យសិក្ខាកាមទាំងអស់យស់ដឹងអំពីបច្ចេកទេសក្នុងការរៀបចំការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ។
កញ្ញា មាស តឿបានបន្ថែមទៀតថា យោងតាមផែនការកសាងធនធានមនុស្សប្រកបដោយគុណផល និងប្រសិទ្ធភាពខ្ពស់ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានការអនុញ្ញាត គោលការណ៍ពីលោកបណ្ឌិតប្រធានសហព័ន្ធឲ្យសហព័ន្ធ៕ ដោយ៖លី ភីលីព