មានព័ត៌មានអះអាងមកថា Vin Diesel បានទះកំផ្លៀងនារីម្នាក់ទាំងខ្លួនកំពុង ស្លៀកខោអាវនៅសណ្ឋាគារ ហើយក៏ស្របពេល ដែលលោក ត្រូវថតរឿងដែលជា franchise ភាពយន្ត «Fast & Furious» នេះដែរ។ ក៏មានការលើកឡើងដែរថា ជំនួយការរបស់លោក ត្រូវបានចាត់ឲ្យរៀប ចំកម្មវិធីជប់លៀង និងផ្គត់ផ្គង់តម្រូវការទៅតាមអ្វី ដែលតារាហូលីវូដ រូបនេះចង់បាន ។
ទោះជាយ៉ាងណា ដើមបណ្ដឹងបានចោទ Vin ថា «លូកស្ទាបដើមទ្រូង» ពេលពួកគេនៅតែពីរនាក់។ នាងបាននិយាយថា នាងត្រូវបានគេស្នើសុំឱ្យជួយដឹកតារាសម្ដែងចេញពីសណ្ឋាគារដែលពួកគេស្នាក់នៅ ដើម្បីគេចពីអ្នកថតរូប (ក្រុម Paparazzi) បន្ទាប់ពីលោក ត្រូវបានគេចោទថា “លេងល្បែងស្នេហ៍ជាមួយមនុស្សស្រីជាច្រើននាក់”។
សេចក្តីថ្លែងការណ៍បាននិយាយថា Vin Diesel បានចាប់នាងដោយបង្ខំ ហើយច្របាច់សុដន់របស់នាងទៀតផង ពេលព្យាយាមសើយរ៉ូប ហើយទាញខោ ក្នុងរបស់នាងចេញទៀត។ ព័ត៌មានក៏បានបន្ថែមទៀតថា «នារីដដែលបានព្យាយាម គេចខ្លួនពីដៃលោកដែរ ទាំងដែលមាត់ស្រែកថា “ទេ!” មិនដាច់ឡើយ»។
ការចោទប្រកាន់បន្ថែមទៀតត្រូវបានធ្វើឡើងនៅក្នុងឯកសារផ្លូវច្បាប់ ខណៈដែលអតីតក្រុមការងាររបស់ Vin ត្រូវបានគេនិយាយថា “ខ្លាចភាពខឹងក្រេវក្រោធ” របស់តារារូបនេះណាស់។
យ៉ាងណាមិញ បងស្រីរបស់ Vin និងជាប្រធាន ក្រុមហ៊ុន One Race បានបណ្តេញជនរងគ្រោះ ដែលត្រូវបានចោទ ប្រកាន់ភ្លាមៗ បន្ទាប់ពីរឿងហេតុនាំឲ្យមានការចោទប្រកាន់ ដោយនិយាយថាក្រុមហ៊ុនមិនត្រូវការ “ជំនួយការបន្ថែម” នោះទេ។ ឯកសារនេះបញ្ជាក់ថាជនជាប់ចោទជឿថា នាងត្រូវបានគេបណ្ដេញចេញពីបទ «ក្លាហានហ៊ានតតាំងនឹងការរំលោភផ្លូវភេទរបស់ Vin Diesel»។
បណ្តឹងនេះមើលឃើញថា ដើមបណ្តឹងប្តឹងតារា និងក្រុមហ៊ុន One Race ពីបទ “សំណងការខូចខាត និងការខូចខាតសំខាន់ៗ និងការខូតខាចផ្សេងៗទៀត” ដូចជា “ការបាត់បង់ប្រាក់ចំណូល ប្រាក់ខែ ប្រាក់រង្វាន់ និងអត្ថប្រយោជន៍ពីការងារផ្សេងទៀត” ៕