The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Lionel Messi បានធ្វើការទូរស័ព្ទដោយផ្ទាល់ទៅកាន់អតីតមិត្តរួមក្រុមជម្រើសជាតិ Marcos Rojo ដើម្បីឲ្យគេសម្រេចចិត្តមកចូលរួមជាមួយនឹងក្លឹប Inter Miami។
អតីតកីឡាករខ្សែការពាររបស់ក្លឹបបិសាចក្រហម Man UTD រូបនេះបានចាកចេញពីទឹកដី Old Trafford កាលពីឆ្នាំ២០២០មកម្ល៉េះហើយបច្ចុប្បន្នកំពុងបំពេញការងារបានយ៉ាងល្អនៅឯស្រុកកំណើតជាមួយនឹងក្លឹប Boca Junior។
ទោះបីជាយ៉ាងណាក្តីបច្ចុប្បន្នកុងត្រារបស់គាត់នៅបន្តជាមួយនឹងក្លឹបមានរហូតទៅដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ហើយក៏មិនមែនមានតែក្លឹប Inter Miami ម្នាក់នោះទេដែលចាប់អារម្មណ៍កុងត្រារបស់គាត់៕ ប្រែសម្រួល៖ស៊ុនលី