ព្រឹត្តិការណ៍

ភ្លៀងធ្លាក់មិនឈប់ ធ្វើឱ្យអាកាសយានដ្ឋានឌូបៃ ក្លាយជាបឹង និងបង្ខំឱ្យជើង ហោះហើររាប់សិបជើង ត្រូវពន្យាពេល និងលុបចោល

មូស្គូ៖ អាជ្ញាធរអាកាសយានដ្ឋានឌូបៃបានព្រមានថា ការពន្យារពេលនិងការលុបចោលជើងហោះហើរ ទៅមកអាកាសយានដ្ឋានអន្តរជាតិឌូបៃ នឹងបន្តរហូតដល់ល្ងាចថ្ងៃអាទិត្យ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅប្រទេសអារ៉ាប់រួម។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អាកាសយានដ្ឋានឌូបៃបញ្ជាក់ថា ប្រតិបត្តិការនៅឌូបៃអន្តរជាតិ (DXB) បន្តរារាំងដោយផលប៉ះពាល់នៃការលិចលង់ទឹកដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅព្រឹកថ្ងៃនេះ ដែលបណ្តាលឱ្យមានការពន្យារពេលហោះហើរ ការលុបចោល និងការបង្វែរទិសដៅ។ យើងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសេវាកម្មរបស់យើង ដើម្បីបោសសំអាត ការធ្វើប្រតិបត្ដិការពេញលេញនិងកាត់បន្ថយការរអាក់រអួលដល់អតិថិជន។

អ្នកគ្រប់គ្រងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រថា « ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការរំពឹងថា នឹងមានភ្លៀងបន្ថែមនៅល្ងាចនេះ ការរំខានត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ ២៤ ម៉ោងទៀត» ។

កាលពីថ្ងៃសៅរ៍ ជើងហោះហើររាប់សិបត្រូវបានលុបចោល ឬពន្យាពេល ដោយសារមានភ្លៀងធ្លាក់ពេញមួយថ្ងៃ ដែលបានប្រែក្លាយដែនអាកាសទៅជាបឹងពិតៗ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top