ព័ត៌មានអន្តរជាតិ

សហគ្រាសការពារជាតិរុស្ស៊ី បំពេញបានតាមបញ្ជារបស់រដ្ឋ ក្នុងឆ្នាំ២០២៣ ដោយផលិតទ្វេដង នៃយន្តហោះចម្បាំងធុន Su-57

រូបភាពពី៖​ XINHUA

ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីលោក Yury Slyusar អគ្គនាយកនៃសាជីវកម្មយន្តហោះ United Aircraft Corporation ក្នុងឆ្នាំ២០២៣ ថាសហគ្រាសការពារជាតិរុស្ស៊ី បានបំពេញការបញ្ជាទិញរបស់ប្រទេសក្នុងឆ្នាំ២០២៣ និងបានបង្កើនការផលិតយន្តហោះចម្បាំងធុន Su-57 ទ្វេដង។

លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “យើងបានបំពេញតាមបញ្ជាការពារជាតិរបស់រដ្ឋ។ យើងបានបំពេញកិច្ចសន្យា ដែលបានចុះហត្ថលេខាទាំងអស់ស្របតាមកាលវិភាគ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានកត់សម្គាល់ថា ការបញ្ជាទិញមួយចំនួនបានកើនឡើងយ៉ាងខ្លាំង ហើយការផលិតយន្តហោះចម្បាងធុន Su-57 បានកើនឡើងទ្វេដងក្រោមការបញ្ជាទិញការពាររដ្ឋនៅឆ្នាំ២០២៣ នេះ។

លោក Slyusar បានលើកឡើងថា ក្រសួងការពារជាតិរុស្ស៊ី បានទទួលយន្តហោះ ដែលបានបញ្ជាទិញទាំងអស់ ហើយការបញ្ជាទិញការពារជាតិរបស់រដ្ឋនឹងកើនឡើងនៅឆ្នាំ ២០២៤។

យន្តហោះចម្បាំងពហុមុខងារជំនាន់ទី៥ មានសមត្ថភាពប្រយុទ្ធពីលើអាកាស ព្រមទាំងការវាយប្រហារលើដី និងដែនសមុទ្រ យន្តហោះចម្បាំងធុន Su-57 រួមបញ្ចូលការបំបាំងកាយ ភាពបត់បែនទំនើប នាវាទំនើប យន្តហោះចម្រុះ និងសមត្ថភាពផ្ទុកខាងក្នុងដ៏ធំ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top