កីឡា

John Stones ចាប់ផ្តើមមានភាព មិនច្បាស់លាស់ជាមួយនឹង Man City ហើយក្រោយកុងត្រា ចាស់ជិតអស់សុពលភាព

កីឡាករខ្សែការពារអង់គ្លេស របស់ក្លឹប Man City កីឡាករ John Stones បច្ចុប្បន្នត្រូវបានគេដឹងថា នៅសល់កុងត្រាចាស់ ដែលមានសុពលភាព២ឆ្នាំទៀតប៉ុណ្ណោះ ខណៈដែលម្ចាស់ជើងឯងអង់គ្លេសចាស់នេះ នៅមិនទាន់ផ្តល់សញ្ញាថា នឹងមានការចចារបន្តកុងត្រាថ្មី ណាមួយនៅឡើយ ។

កាសែតអង់គ្លេស The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃអាទិត្យទី ១២ ខែមករានេះ បានសរសេរថាអនាគតរបស់John Stones ចាប់ផ្តើមមានភាពច្បាស់លាស់ឡើយ ព្រោះជាធម្មតាការពិភាក្សាបន្តកុងត្រាថ្មី គួរតែអាចចាប់ផ្តើមធ្វើនៅក្នុងរដូវកាលនេះ បើក្លឹបពិតជាមានបំណងចង់បន្តកុងត្រា ឲ្យកីឡាករវ័យ២៥ឆ្នាំរូបនេះ ។

ទោះបីជា Vincent Kompany ដែលត្រូវបានលក់ចេញកាលពីខែសីហា ទៅហើយក្តីចំណែកឯខ្សែការពារ Aymeric Laporte ក៏មានរបួសមិនអាចបង្ហាញវត្តមានឲ្យក្លឹបតាំងតែពីខែសីហាដូចគ្នា ក្តីប៉ុន្តែក្រោមការដឹកនាំរបស់លោក Guardiola កីឡាករ Stones នៅតែមិនអាចបង្ហាញខ្លួន ជាញឹកញាប់ឡើយឲ្យក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top