ព្រឹត្តិការណ៍

អ៊ីរ៉ង់ និយាយថា យោធាខ្លួនបាញ់ ទម្លាក់ យន្តហោះអ៊ុយក្រែន ក្នុងកំហុស ដ៏អាក្រក់

បរទេស៖ប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃសៅរ៍ នេះថា យោធារបស់ខ្លួន បានច្រឡំបាញ់ទម្លាក់ យន្តហោះអ៊ុយក្រែន សម្លាប់អ្នកជិះលើ យន្តហោះទាំងអស់ចំនួន ១៧៦នាក់ គឺថា ប្រព័ន្ធការពារដែនអាកាស ត្រូវបានបាញ់ចេញ ដោយសារភិតភ័យ ក្នុងខណៈប្រកាស អាសន្នខ្ពស់ ក្រោយធ្វើការវាយប្រហារមីស៊ីល អ៊ីរ៉ង់ ទៅលើគោលដៅ អាមេរិកនៅអ៊ីរ៉ាក់។

នៅលើបណ្ដាញសង្គមធ្វីតធ័រ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បានសរសេរដូច្នេះថា “សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះកំហុស ឆ្គង់ដ៏អាក្រក់នេះ” ហើយលោកបានសន្យាថា អ្នកដែលនៅពីក្រោយហេតុការណ៍បាញ់ទម្លាក់យន្តហោះអ៊ុយក្រែននោះទាំងអស់ នឹងត្រូវកាត់ទោស។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានធ្វើការ បដិសេធ អស់រយៈពេលជាច្រើនថ្ងៃ ក្រោយគ្រោះថ្នាក់យន្ត ហោះកាលពីថ្ងៃពុធ ដែលខ្លួនបាន បាញ់ទម្លាក់ ប៉ុន្តែនៅ ថ្ងៃសៅរ៍នេះ មេបញ្ជាការការពារ បដិវត្តន៍អ៊ីរ៉ង់ជាន់ខ្ពស់ មួយរូប បាននិយាយថា លោកបានជូនដំណឹង ប្រាប់ដល់អាជ្ញាធរនានា ស្តីពីការវាយប្រហារមីស៊ីលដោយ អចេតនានោះ នៅថ្ងៃតែមួយដែលវាបានកើតឡើង៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top