ព័ត៌មានអន្តរជាតិ

យូអិន ដកទ័ពទាំងស្រុង ពីប្រទេសម៉ាលី ក្រោយបរាជ័យ ក្នុងការធានាស្ថេរភាព ប្រទេសពីក្រុមភេវរកម្ម

AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អង្គការសហប្រជាជាតិបានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញហើយថា ខ្លួនបានបញ្ចប់ការដកកងកម្លាំង រក្សាសន្តិភាពរបស់ខ្លួន ចេញពីប្រទេសម៉ាលី ជាមួយនឹងទាហានចុងក្រោយ ដែលត្រូវចាកចេញត្រឹម ថ្ងៃចុងក្រោយនៃឆ្នាំ២០២៣។

កងទ័ពអន្តរជាតិរបស់អង្គការ សហប្រជាជាតិ ត្រូវបានដាក់ពង្រាយ ទៅកាន់ប្រទេសអាហ្វ្រិក កាលពីមួយទសវត្សរ៍មុន ដើម្បីការពារជនស៊ីវិលប្រឆាំងនឹងក្រុមបំបែកខ្លួន និងក្រុមអ៊ីស្លាមនិយម រួមទាំងក្រុមអាល់កៃដាផងដែរ។

អាជ្ញាធរនៃប្រទេសម៉ាលីបានស្នើ សុំការបញ្ចប់បេសកកម្មនៅខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ ដោយលើកឡើងអំពីការបរាជ័យ ក្នុងការធ្វើឱ្យស្ថានការណ៍នៅក្នុង ប្រទេសមានស្ថិរភាព ហើយសំណើនេះត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទដោយក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។

អង្គការសហប្រជាជាតិ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ៖ប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលីបានត្រៀមខ្លួនរួចរាល់ ដើម្បីបញ្ចប់ការដក ខ្លួនរបស់ខ្លួននៅថ្ងៃអាទិត្យ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង ចម្រុះជាច្រើនទសវត្សរ៍ ដើម្បីគាំទ្រប្រទេស អាហ្វ្រិក ខាងលិច និងប្រជាជនរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរម៉ាលី បានស្នើសុំកាលពីដើមឆ្នាំនេះ ដើម្បីបញ្ចប់បេសកកម្មត្រឹមថ្ងៃទី៣១ខែធ្នូ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top