តូក្យូ៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦២នាក់នៅក្នុងខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន គិតត្រឹមម៉ោង ៨ព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃពុធនេះ បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារតំបន់ នៅកណ្តាលប្រទេសជប៉ុន និងតំបន់ជុំវិញជាមួយនឹងការរញ្ជួយដី និងរបាយការណ៍ការ ខូចខាតជាច្រើនទៀតបានចូលមក។
ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័របានបំផ្លាញផ្ទះនៅស៊ូហ្សុ នៅចុងឧបទ្វីប និងបណ្តាលឱ្យមានអគ្គីភ័យនៅក្នុងទីក្រុងវ៉ាជីម៉ា ក្នុងខេត្ត Ishikawa ប៉ុន្តែទំហំនៃការខូចខាតទាំងស្រុង នៅមិនទាន់ដឹងនៅឡើយទេ ដោយមានកម្ទេចថ្ម និងផ្លូវខូចខាតការផ្គត់ផ្គង់ជំនួយ និងប្រតិបត្តិការជួយសង្គ្រោះ។
អភិបាលក្រុងស៊ូហ្សុ លោក Masuhiro Izumiya បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ របស់រដ្ឋាភិបាលប្រចាំខេត្តថា “ស្ថានភាពកំពុងបំផ្លិចបំផ្លាញ ដោយសារផ្ទះប្រហែល ៩០ ភាគរយត្រូវបានបំផ្លាញទាំងស្រុង ឬស្ទើរតែទាំងស្រុង” ។
ជនរងគ្រោះទាំង ៥៧ រួមមាន ២៤ នាក់ដែលត្រូវបានរាយការណ៍នៅវ៉ាជីម៉ា និង ២០នាក់នៅ ស៊ូហ្សុ និង ៥នាក់នៅណាណាវ ក្នុងចំណោមអ្នកផ្សេងទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ការព្រមានអំពីរលកយក្សស៊ូណាមិ ដែលគ្របដណ្តប់តំបន់យ៉ាង ទូលំទូលាយតាមបណ្តោយ សមុទ្រជប៉ុនត្រូវបាន ដកចេញនៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីរលកខ្ពស់បំផុតយ៉ាងហោចណាស់ ១,២ ម៉ែត្របានទៅដល់កំពង់ផែវ៉ាជីម៉ា កាលពីថ្ងៃចន្ទបន្ទាប់ពីរញ្ជួយនៅម៉ោង ៤ និង១០នាទីរសៀល។
នៅទីក្រុងវ៉ាជីម៉ា អគារកម្ពស់ ៧ជាន់បានដួលរលំពីចំហៀង ខណៈដែលតំបន់កណ្តាល ដែលត្រូវបានគេស្គាល់ថា ជាផ្សារពេលព្រឹកត្រូវបាន ឆាបឆេះដោយភ្លើងដ៏ធំមួយ ដែលបានឆាបឆេះកាលពីថ្ងៃច័ន្ទ៕
ប្រែសម្រួល ឈូក បូរ៉ា