សិល្បៈ និង កម្សាន្ត

ប្អូន​ស្រី​មហាក្សត្រី​ Elizabeth II ធ្លាប់​មក​​លេង​នៅ​អង្គរ​វត្ត​ ជាមួយ​នឹង​មគ្គុទ្ទេសក៍​ដោយ​សម្ដេច​សីហនុ

ព្រះ​អនុជ​របស់​មហា​ក្សត្រី​នៃ​ចក្រភព​អង់គ្លេស Elizabeth II ព្រះ​នាង Margaret ជាមួយ​នឹង​ស្វាមី​គឺ​លោក​ម្ចាស់​ (Lord) Snowdonធ្លាប់​យាង​មក​លំហែ​កាយ​លក្ខណៈ​ឯកជន​នៅ​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ១៩៦៩។

អំឡុង​ពេល​លំហែ​កាយ​នោះ​ដែរ ព្រះនាង​បាន​យាង​ទត​ក្រុម​ប្រាសាទ​អង្គរ​វត្ត​នា​ឯ​ខេត្ត​សៀមរាប​។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​ សម្ដេច​ព្រះ​នរោត្ដម សីហនុ ដែល​កាល​នោះ​ជា​ព្រះ​ប្រមុខ​រដ្ឋ ទ្រង់​បាន​ដើរ​តួ​ជា​មគ្គុទ្ទេសក៍​ផ្ទាល់​តែ​ម្ដង។

បើ​តាម​ការ​ចុះ​ផ្សាយ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ អំឡុង​ពេល​ទស្សនកិច្ច​មក​កម្ពុជា​លក្ខណៈ​ឯកជន សម្ដេច​ព្រះ​រាម​នរោត្ដម បុប្ផា​ទេវី ក៏​បាន​រាំ​របាំ​ឲ្យ​ព្រះនាង Margaret ទត​ផង​ដែរ។

ប្រភព៖sabay

Most Popular

To Top