កីឡា

កីឡាវាយសី លេខ១ ពិភពលោក Momota រងរបួស ខណៈ អ្នកបើកបរ ស្លាប់នៃ គ្រោះថ្នាក់ ចរាចរណ៍នៅ ម៉ាឡេស៊ី

គូឡាឡាំពួរ៖កីឡាករវាយសី លេខ១ពិភពលោក Kento Momota បានរងរបួសនៅក្នុង គ្រោះថ្នាក់ចរាចរណ៍ មុនពេលព្រលឹមស្រាង ៗ នៅប្រទេស ម៉ាឡេស៊ីកាលពីប៉ុន្មានម៉ោង បន្ទាប់ពីលោកបានទទួលជ័យជម្នះ លើកដំបូងរបស់លោកនៅរដូវកាលនៅកម្មវិធី Malaysia Masters យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ខ្លីមួយថាអ្នកបើករថយន្តជនជាតិជប៉ុនម្នាក់ជាមួយកីឡាករ៣ នាក់ផ្សេងទៀតធ្វើដំណើរទៅកាន់រដ្ឋធានី Putrajaya នៅពេលរថយន្តដែលពួកគេបានបុកនៅខាងក្រោយ ឡានដឹកទំនិញទម្ងន់៣០តោន។

អ្នកបើករថយន្ដវ៉ាន់បានស្លាប់ នៅក្នុងហេតុការណ៍នោះ។ នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបាននិយាយថា ខ្លួននៅតែកំពុងធ្វើការយកសាកសព អ្នកបើកបរចេញពីបំណែករថយន្ត ។ចំណែកកីឡាករ Momota និងអ្នកលេងដទៃទៀតបានរងរបួសស្រាល ហើយត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ Putrajaya ដើម្បីព្យាបាល។

កាលពីថ្ងៃអាទិត្យ Momota បានយកឈ្នះអតីតម្ចាស់ជើងឯកពិភពលោកលោក Viktor Axelsen នៃពានរង្វាន់ Malaysia Masters ដែលជាការប្រកួតដំបូងនៃព្រឹត្តិការណ៍ BWF 2020 World Tour ៕

Most Popular

To Top