កីឡា

កីឡាករ-កីឡាការិនី ពិការចំនួន៣៥រូប ធ្វើតេស្តិ៍សម្ថតភាព ត្រៀមប្រកួតកម្រិតជាតិ និងអន្តរជាតិ

ភ្នំពេញ៖ នាថ្ងៃ១៣ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជាបានសហការជាមួយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តតេស្តិ៍សម្ថតភាពកីឡាករ-កីឡាការិនីមានពិការភាពលើវិញ្ញាសារផ្សេងៗសម្រាប់ត្រៀមប្រកួតការជ្រើសរើសជើងឯកថ្នាក់ជាតិ និងត្រៀមចូលរួមទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសថៃឆ្នាំ ២០២៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។


លោក យ សុភក្ត្រា ប្រធានគ្រប់គ្រងផ្នែកកីឡាអត្តពលកម្មនៃគណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជាបាននិយាយថា កីឡាករ-កីឡាការិនីមានពិការភាព ៣៥រូប ក្នុងនោះកីឡាករ ២៧នាក់ កីឡាការិនី៨នាក់ ពិការភាពភ្នែក ៣២នាក់ និងពិការកាយសម្បទា ៣នាក់។

ការធ្វើតេស្តិ៍សម្ថតភាពលើវិញ្ញាសាររត់ចម្ងាយ ចោលដដែក ចោលស្នរ សម្រាប់ត្រៀមប្រកួតពេលវេលានៅខាងមុខនេះសម្រាប់ឆ្នាំ ២០២៤ ដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិ និងត្រៀមចូលរួមទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសថៃឆ្នាំ ២០២៦៕ ដោយ៖លី ភីលីព

Most Popular

To Top