កីឡា

Jose Mourinho ផ្ញើសារទៅកាន់អ្នកគាំទ្រ ក្រោយការ បណ្តេញចេញពីក្លឹប

AFP

អតីតគ្រូបង្វឹកឆ្នើមរបស់ក្លឹបធំៗ ជាច្រើននៅអឺរ៉ុបលោក Jose Mourinho បានផ្ញើសារទៅកាន់ក្រុមអ្នកគាំទ្រ Roma ទាំងអស់បន្ទាប់ពីក្លឹប សម្រេចចិត្ត បណ្តេញចេញ កាលពីពេលប៉ុន្មាន ចុងក្រោយនេះ។

The Goal បានចេញផ្សាយថា គ្រូបង្វឹកប៉ទុយហ្គាល់រូបនេះ បានផ្ញើសារ ក្នុងអត្ថន័យក្រៀមក្រំ និងសោកសៅ ចំពោះអនុស្សាវរីយកន្លងមក បែបនេះ ថា៖ ភាពរីករាយការប្រឹងប្រែងទឹកភ្នែកភាព អស្ចារ្យការបំបែកប្រវត្តិសាស្ត្រ សេចក្តីស្រលាញ់ ដូចជាបងប្អុនព្រមទាំងបេះដូងផង។

គួរឲ្យដឹងដែរថាបុរសវ័យ ៦០ឆ្នាំរូបនេះ ត្រូវបានក្លឹបបណ្តេញចេញ ពីក្លឹបនៅព្រឹកថ្ងៃអង្គារ ម្សិលមិញបន្ទាប់ពីបាន បង្ហាញទំរង់មិនល្អក្នុងរយៈពេល៥ប្រកួតចុងក្រោយ ដោយអាចជួយឲ្យក្រុមយកឈ្នះបានតែ១ប្រកួតប៉ុណ្ណោះ ហើយថែមទាំងបានទទួលកាតក្រហមទៀត ផងក្នុងការប្រកួតចុងក្រោយ៕

ប្រែសម្រួល​៖ស៊ុនលី

Most Popular

To Top