សេនហ្វ្រេនស៊ីស្កូ ៖ទិន្នន័យបានបង្ហាញជាផ្លូវការថា iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ជាលើកដំបូងបានក្លាយជាស្មាតហ្វូនលក់ដាច់បំផុតរបស់ពិភពលោក បន្ទាប់ពីគូប្រជែងរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung ក្នុងរយៈពេល ១២ ឆ្នាំជាអ្នកនាំមុខគេ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។
យោងតាមទិន្នន័យពីសាជីវកម្មទិន្នន័យអន្តរជាតិបានចេញផ្សាយកាលពីថ្ងៃចន្ទថា iPhone បានដណ្តើមបានមកុដរបស់ក្រុមហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung ក្នុងឆ្នាំ ២០២៣ ជាមួយនឹងចំនួន ២៣៤.៦ លានគ្រឿងត្រូវបានលក់បើធៀបទៅនឹងក្រុមហ៊ុនកូរ៉េខាងត្បូងដែលមានចំនួន ២២៦.៦លានគ្រឿង។
IDC បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកបានគ្រប់គ្រងចំណែកទីផ្សារ ២០.១ ភាគរយនាំមុខ Samsung ១៩.៤ ភាគរយ។ អ្នកវិភាគមកពីអ្នកតាមដានទីផ្សារតាមដានយ៉ាងដិតដល់បាននិយាយថា ការកើនឡើងរបស់ក្រុមហ៊ុន Apple គឺដោយសារតែភាពជោគជ័យនៃឧបករណ៍ទំនើបៗដូចជា iPhone ជាដើម។
ពួកគេក៏បានចង្អុលបង្ហាញពីទីផ្សារបានបែកបាក់កាន់តែខ្លាំងឡើងសម្រាប់ស្មាតហ្វូនដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android ដោយលើកឡើងពីគូប្រជែង Samsung កម្រិតទាបដូចជា Transsion និង Xiaomi ក៏ដូចជា Honor និង Google ។
IDC បាននិយាយថា ភាពជោគជ័យនៃការផ្តល់ជូនដែលបានទទួលយ៉ាងល្អរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសចិនក៏មានឥទ្ធិពលលើការធ្លាក់ចុះនៃការលក់របស់ក្រុមហ៊ុន Samsung ផងដែរ។ ទិន្នន័យលក់បានកើតឡើងមុនការចេញលក់ម៉ូដែល Samsung ចុងក្រោយបំផុតដែលត្រូវបានគេរំពឹងទុកក្នុងព្រឹត្តិការណ៍មួយក្នុងរដ្ឋ California កាលពីថ្ងៃពុធ។
យោងតាម IDC ការនាំចេញស្មាតហ្វូនទូទាំងពិភពលោកបានធ្លាក់ចុះ ៣.២ ភាគរយមកនៅត្រឹម ១.១៧ ពាន់លានគ្រឿងក្នុងឆ្នាំ ២០២៣ ទោះបីជាក្រុមនេះបាននិយាយថា ឧស្សាហកម្មនេះកំពុងងើបឡើងវិញបន្ទាប់ពីរយៈពេលធ្លាក់ចុះ។ IDC បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កំណើននៅក្នុងឆមាសទី២នៃឆ្នាំនេះបានពង្រឹងការងើបឡើងវិញដែលរំពឹងទុកសម្រាប់ឆ្នាំ ២០២៤៕ ដោយ៖លី ភីលីព