សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Facebook Inc កំពុងបង្កើតក្រុម វិស្វកម្មថ្មីមួយ នៅប្រទេស សិង្ហបុរី ដើម្បីផ្តោតលើ អាជីវកម្មផ្សាយពាណិជ្ជកម្ម នៅប្រទេសចិនដែលរកប្រាក់ ចំណេញរបស់ខ្លួន បន្ទាប់ពី នាយកប្រតិបត្តិលោក Mark Zuckerberg បានធ្វើការរិះគន់ ទៅលើប្រទេសមួយ ដែលបិទបណ្តាញសង្គម យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ប្រភពបាននិយាយថា ក្រុមការងារ នៅទីស្នាក់ ការកណ្តាលនៅអាស៊ីប៉ាស៊ីហ្វិករបស់ Facebook មានភារកិច្ចអភិវឌ្ឍឧបករណ៍ ទិញការផ្សាយ ពាណិជ្ជកម្មឲ្យកាន់តែប្រសើរ សម្រាប់អតិថិជនចិនដែលត្រូវធ្វើការ ជុំវិញការរឹតត្បិតលើអ៊ីនធើណេត នៅក្នុងប្រទេសចិនត្រូវ បានគេស្គាល់ថា ជា“ ជញ្ជាំងភ្លើងដ៏អស្ចារ្យ” ។
ប្រជាជនម្នាក់បាន ពិពណ៌នាថា វាជាការប៉ុនប៉ង ដ៏សំខាន់ដំបូងបង្អស់របស់ Facebook ក្នុងការអភិវឌ្ឍឧបករណ៍ផ្សាយ ពាណិជ្ជកម្មតាមតំបន់ នៅខាងក្រៅទីស្នាក់ការ កណ្តាលរបស់ Silicon Valley ដែលការងារ វិស្វកម្មដែលទាក់ទង នឹងប្រទេសចិន បានកើតឡើងពីមុន។ Facebook បានបញ្ជាក់ពីការបង្កើតក្រុមថ្មីដោយពណ៌នាថា វាមានបេសកកម្ម“ អាស៊ីដំបូងគេ” ព្រមទំាងមានក្រុមរង ផលិតផល និង“ ភាពសុចរិត”។
អ្នកនាំពាក្យម្នាក់បាន និយាយថា ក្រុមនេះនឹងបម្រើដល់អាស៊ីក៏ដូចជាអ្នកផ្សព្វផ្សាយ ពិភពលោករបស់យើងផងដែរ។ ក្រុមអ្នកវិភាគ បានប៉ាន់ស្មានថា Facebook លក់បានតម្លៃជាង ៥ ពាន់លានដុល្លារ ក្នុងមួយឆ្នាំនៃ ទំហំផ្សព្វផ្សាយដល់ក្រុមហ៊ុនចិន និងទីភ្នាក់ងាររដ្ឋាភិបាល ដែលកំពុងស្វែងរក ការផ្សព្វផ្សាយ សាររបស់ពួកគេ នៅបរទេស។
ប្រការនេះធ្វើឲ្យប្រទេសចិនក្លាយជា ក្រុមហ៊ុនធំបំផុតរបស់ Facebook សម្រាប់ប្រាក់ចំណូល បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានផ្តល់ចំណូល ២៤,១ ពាន់លានដុល្លារក្នុងការ លក់ការផ្សាយ ពាណិជ្ជកម្មក្នុងឆ្នាំ ២០១៨ ៕ ដោយ៖លី ភីលីព