យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Olivier Giroud ដែលកំពុងលេងឲ្យក្លឹប AC Milan បច្ចុប្បន្នកំពុងមានព័ត៌មានក្នុងការផ្ទេរ ទៅលេងជាមួយ នឹងលីគកំពូលរបស់អាមេរិក។
ប្រភពដដែលបានសរសេរទៀតថា ឆ្លើយតបទៅនឹងសំណួរពីក្រុមអ្នកព័ត៌មានកីឡាករ Giroud ហាក់ដូចជាមិនបដិសេធទៅនឹងជម្រើសនៃការផ្ទេរទៅលេង នៅលីគកំពូលនេះឡើយដោយលើកឡើងថា នឹងរងចាំមើលកីឡាករខ្សែប្រយុទ្ធថ្មីម្នាក់ មកជំនួសតំណែងរបស់គាត់ជាមុនសិននៅ AC Milan។
អតីតកីឡាកររបស់ក្លឹប Chelsea រូបនេះបាននិយាយបែបនេះថា៖ ខ្ញុំមិនទាន់ដឹងទេថា វានឹងកើតឡើងឬយ៉ាងណានាពេលអនាគត។ខ្ញុំដឹងបានត្រឹមតែថា ពេលនេះខ្ញុំរីករាយបំផុត ក្នុងការបន្តលេងនៅ AC Milan ទោះបីជាយើងមិនទាន់បានពិភាក្សាគ្នានៅឡើយអំពីកុងត្រាថ្មី៕ ប្រែសម្រួល៖ស៊ុនលី