The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារ Cedric Soares ដែលមិនសូវបានបង្ហាញខ្លួនលេងឲ្យក្លឹបកាំភ្លើងធំ Arsenal នោះពេលនេះកំពុងទាក់ចិត្តក្លឹបតួគី Galatasaray យ៉ាងខ្លាំង។
ប្រភពដដែលបានឲ្យដឹងទៀតថាកីឡាករខ្សែការពារកណ្តាលរូបនេះកំពុងស្ថិតនៅក្នុងបញ្ជីក្លឹបដែលត្រូវក្លាយខ្លួនជាកីឡាករគ្មានតម្លៃខ្លួនឡើយនៅខែមករានេះឬយ៉ាងយូរដើមខែកុម្ភៈហើយនោះបានក្លាយទៅជាមូលហេតុមួយដ៏សំខាន់ដែលធ្វើឲ្យ Galatasaray កំពុងព្យាយាមចរចាជាមួយនឹង Arsenal។
កីឡាករវ័យ៣១ឆ្នាំរូបនេះក្រៅតែពី Galatasaray ហើយក៏មានក្លឹប Besiktas ចាប់ចិត្តចង់បានកុងត្រារបស់គាត់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី