វ៉ាស៊ីនតោន៖ គណៈវិនិច្ឆ័យរបស់តុលាការសហព័ន្ធអាមេរិកបានបង្គាប់ឲ្យលោក ដូណាល់ ត្រាំ ផ្តល់សំណងចំនួន ៨៣,៣លានដុល្លារដល់អ្នកសរសេរអត្ថបទ ជុំវិញការអត្ថាធិប្បាយបង្ខូចកេរ្តិ៍ឈ្មោះ ដែលធ្វើឡើងដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅពេលលោកកាន់តំណែងក្នុងឆ្នាំ២០១ ទាក់ទងនឹងការអះអាងដែលថាគាត់បានរំលោភផ្លូវភេទនាងក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
អ្នកឈរជួរមុខអាយុ ៧៧ឆ្នាំនៅក្នុងការប្រណាំងប្រជែងជ្រើសរើសប្រធានាធិបតីនៃសាធារណរដ្ឋបានពិពណ៌នាការសម្រេចចិត្តរបស់គណៈវិនិច្ឆ័យថា “គួរឱ្យអស់សំណើច” ហើយបានឲ្យដឹងថា លោកនឹងប្តឹងឧទ្ធរណ៍។
អ្នកសរសេរអត្ថបទឈ្មោះលោកស្រី Jean Carroll បានអះអាងនៅក្នុងសៀវភៅអនុស្សាវរីយ៍ឆ្នាំ២០១៩ និងក្នុងឱកាសផ្សេងៗដែលលោក ត្រាំ បានរំលោភលោកស្រីនៅក្នុងបន្ទប់សំលៀកបំពាក់នៅហាងទំនិញក្នុងទីក្រុងញូវយ៉ក នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ។
លោក ត្រាំ បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា លោកស្រី Carroll កុហកដើម្បីលក់សៀវភៅរបស់លោកស្រី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ភាគីរបស់លោកស្រី Carroll បានទាមទារឱ្លោក ត្រាំ បង់សំណងយ៉ាងហោចណាស់ ២៤លានដុល្លារជាសំណងដោយនិយាយថា លោកបានទាញយកប្រយោជន៍ពីតំណែងរបស់លោកជាប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចរិតរបស់លោកស្រី។
គណៈវិនិច្ឆ័យកាលពីថ្ងៃសុក្របានផ្តល់សំណងចំនួន ១៨,៣លានដុល្លារនិង ៦5លានដុល្លារជាការខូចខាតដោយការដាក់ទណ្ឌកម្ម៕ ប្រែសម្រួល ឈូក បូរ៉ា