ចិន៖ លោក Sir Andrew Parker ប្រធាន MI5 បាននិយាយថា លោកមិនរំពឹងថាទំនាក់ទំនង រវាងចក្រភពអង់គ្លេស និងអាមេរិកនឹងរងផលប៉ះពាល់នោះទេ ប្រសិនបើអង់គ្លេសសម្រេចចិត្ត បញ្ចូលឧបករណ៍របស់ក្រុមហ៊ុនចិន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ 5G របស់ខ្លួនយោងតាមការចេញផ្សាយពី SkyNews ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times លោក Sir Andrew Parker បាននិយាយថាលោកគ្មានហេតុផលអ្វីត្រូវគិតថា ចក្រភពអង់គ្លេសនឹងបាត់បង់ ទំនាក់ទំនងបញ្ញាជាលទ្ធផល នៃការសម្រេចចិត្តនោះទេ ។
សេចក្តីថ្លែងការណ៍ របស់លោកហាក់ដូចជាហោះហើរ នៅចំពោះមុខមន្ត្រីជាន់ខ្ពស់ នៅទីក្រុងវ៉ាស៊ីនតោន ដែលបានថ្លែងម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក នឹងវាយតម្លៃការចែករម្លែក ព័ត៌មានសម្ងាត់ជាមួយចក្រភពអង់គ្លេស ប្រសិនបើក្រុមហ៊ុន Huawei ត្រូវបានអនុញ្ញាតឲ្យមានតួនាទីណាមួយនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ 5G របស់ចក្រភពអង់គ្លេស ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ កាលពីខែធ្នូ លោក Boris Johnson បានទទួលស្គាល់ថា “ លក្ខណៈវិនិច្ឆ័យសំខាន់” ទាក់ទងនឹងក្រុមហ៊ុន គឺថាតើការប្រើប្រាស់បច្ចេកវិទ្យា របស់ខ្លួននឹងជះឥទ្ធិពល ដល់ភាពជាដៃគូចែករម្លែកព័ត៌មានសម្ងាត់ របស់ចក្រភពអង់គ្លេសឬយ៉ាងណា។ លោក Johnson បានមានប្រសាសន៍ថា “ខ្ញុំមិនចង់ឲ្យប្រទេសនេះក្លាយជាអរិភាព ដែលមិនចាំបាច់នោះទេ ប៉ុន្តែផ្ទុយទៅវិញយើងមិនអាចរើសអើង ផលប្រយោជន៍សន្តិសុខជាតិ ដ៏សំខាន់របស់យើងបានទេ” ។
អនាគតនៃភាពជាដៃគូសន្តិសុខជាតិ របស់ចក្រភពអង់គ្លេស ត្រូវបានគេចោទសួរនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារតែគោលនយោបាយឯកោ កាន់តែខ្លាំងឡើងរបស់ប្រធានាធិបតីអាមេរិក Donald Trump។ សរសេរនៅក្នុងកាសែត Sunday Times រដ្ឋមន្រ្តីក្រសួងការពារជាតិ Ben Wallace បានព្រមានថាអង់គ្លេស អាចនឹងត្រូវប្រយុទ្ធប្រឆាំង នឹងជម្លោះនាពេលអនាគត ដោយគ្មានជំនួយពីអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់៕ ដោយ៖លី ភីលីព