បច្ចេកវិទ្យា

មេ Facebook និង មេក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ត្រូវបានព្រឹទ្ធសភាអាមេរិក សួរចម្លើយជុំវិញរឿងសំខាន់មួយនេះ

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានសុំទោស ដល់ក្រុមគ្រួសារដែលនិយាយថា កូនរបស់ពួកគេ ត្រូវបានប៉ះពាល់ ដោយប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងអំឡុងពេលសវនាការដ៏ក្ដៅគគុក នៅព្រឹទ្ធសភាសហរដ្ឋអាមេរិក។

លោក Zuckerberg ដែលជាម្ចាស់ Instagram និង Facebook និងម្ចាស់ក្រុមហ៊ុន TikTok, Snap, X និង Discord ត្រូវបានសួរដេញ ដោលអស់រយៈពេលជិតបួនម៉ោង ដោយសមាជិក ព្រឹទ្ធសភា អាមេរិក មកពីគណបក្សធំៗទាំង២ ។ សមាជិកសភា ចង់ដឹងថា តើម្ចាស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សទាំងនោះ កំពុងធ្វើអ្វីដើម្បីការពារកុមារ តាមអ៊ីនធឺណិត។

នេះជាឱកាសដ៏កម្រមួយ សម្រាប់សមាជិកព្រឹទ្ធសភា អាមេរិកដើម្បីសាកសួរម្ចាស់ក្រុមហ៊ុន បច្ចេកវិទ្យាធំបំផុតនៅលើពិភពលោក។ លោក Zuckerberg និងនាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានយល់ព្រមផ្តល់សក្ខីកម្មដោយស្ម័គ្រចិត្ត ប៉ុន្តែប្រធាន Snap, X (អតីត Twitter) និង Discord ដំបូងឡើយបានបដិសេធ មិនយល់ព្រម ។

គួរឱ្យដឹងថា នៅក្នុងព្រឹទ្ធសភាអាមេរិក ក្រៅពីម្ចាស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សទាំង ៥នាក់ គឺមានការចូលរួមពីគ្រួសារ និង អាណាព្យាបាល ដែលអះអាងថា កូនរបស់ពួកគេបានធ្វើបាបខ្លួនឯង ឬសម្លាប់ខ្លួនដោយសារមាតិកា បណ្ដាញសង្គម៕

Most Popular

To Top