The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកក្លឹបយក្ស Real Madrid លោក Carlo Ancelotti បានធ្វើការអះអាង អំពីពេលវេលាវិលត្រឡប់ របស់កីឡាករខ្សែការពារ Eder Militao ក្រោយរបួសក្បាលជង្គង់។
កីឡាករខ្សែការពារ ប្រេស៊ីលរូបនេះ បានទទួលរងរបួស តាំងតែពីពេលប្រកួតដំបូង នៃលីគ La Liga រដូវកាលថ្មីមកម្ល៉េះ ហើយមកទល់ពេលនេះ គេជឿជាក់ថា គាត់នឹងអាចវិលត្រឡប់វិញ ជាមួយនឹងក្រុមនៅត្រឹមខែមិនាឬខែមេសាខាងមុខនេះ។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន លោក Ancelotti បាននិយាយថា៖កីឡាករ Militao នឹងវិលត្រឡប់វិញ យូរបំផុត ខែមេសា ឬឆាប់បំផុតខែមិនាទាំង ដែលកីឡាករផ្សេងទៀត របួសក៏មិនសូវធ្ងន់ធ្ងរនោះដែរដូចជា Alaba, Tchouameni និង Rudiger ជាដើម៕
ប្រែសម្រួល៖ស៊ុនលី