ញូវយ៉ក៖ ប្រសិនបើលោកអ្នក នៅតែបន្តប្រើប្រព័ន្ធប្រតិបត្តិការ Windows 7 របស់ក្រុមហ៊ុន Microsoft កុំព្យូទ័ររបស់អ្នកអាចនឹងមានគ្រោះថ្នាក់ ដោយសារក្រុមហ៊ុន Microsoft នឹងឈប់ផ្តល់ការអាប់ដេត សុវត្ថិភាពឥតគិតថ្លៃសម្រាប់ប្រព័ន្ធនេះ នៅត្រឹមថ្ងៃអង្គារមានន័យថា កុំព្យូទ័រដែលប្រើវានឹងងាយរងគ្រោះពីមេរោគ និងការលួចចូល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
លោកអ្នកប្រើដែលចង់ការពារកុំព្យូទ័រ របស់ពួកគេត្រូវការតំឡើងជំនាន់ Windows 10 ហើពួកគេក៏ប្រហែលជាត្រូវទិញ កុំព្យូទ័រថ្មីដែរ ពីព្រោះម៉ាស៊ីនចាស់ ប្រហែលជាមិនត្រូវគ្នាជាមួយ Windows 10 ទេ ។ ក្រុមហ៊ុនបច្ចេកវិទ្យាជាធម្មតាបញ្ឈប់ប្រព័ន្ធចាស់ បន្ទាប់ពីប៉ុន្មានឆ្នាំ ហើយផ្តោតការខិតខំប្រឹងប្រែង លើការអាប់ដេតកម្មវិធីថ្មីៗ ។ Windows 7 បានចេញលក់ក្នុងឆ្នាំ ២០០៩ ។ Windows 8 ដែលចេញក្នុងឆ្នាំ ២០១២ នឹងបញ្ចប់ការគាំទ្រ ដោយឥតគិតថ្លៃនៅឆ្នាំ ២០២៣ ។
Windows 10 ចាប់ផ្តើមពី ១៣៩ ដុល្លារសម្រាប់មូលដ្ឋានគ្រឹះ“Home” ក្រុមហ៊ុន Microsoft គិតថ្លៃ ២០០ ដុល្លារសម្រាប់កំណែ “Pro”សម្រាប់អាជីវកម្ម និងបុគ្គលដែលត្រូវការលក្ខណៈពិសេសជាមុន។ ប្រព័ន្ធប្រតិបត្តិការ Windows 10 ភ្ជាប់មកជាមួយការGab’detឥតគិតថ្លៃជាប្រចាំសម្រាប់សុវត្ថិភាព និងលក្ខណៈពិសេសបន្ថែម ។ ទោះបីជា Windows 10 មិនទំនងជាត្រូវបានលុបចោល នៅពេលណាក៏ដោយឆាប់ៗនេះ ប៉ុន្តែកំណែចាស់ៗ នឹងតម្រូវឲ្យមានអាប់ដេត ទាំងនោះដើម្បីដំណើរការ ។
ក្រុមហ៊ុន Microsoft ក៏កំពុងបញ្ចប់ការគាំទ្រកាលពីថ្ងៃអង្គារសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows Server 2008 or 2008 R2 ។ អ្នកដែលដំណើរការ Windows 7 Professional ឬ Windows 7 Enterprise អាចទិញការការពារបានយូររហូតដល់៣ឆ្នាំ ប៉ុន្តែវាប្រហែលជាមានប្រយោជន៍ ក្នុងការគ្រាន់តែទិញកុំព្យូទ័រថ្មី ឬទទួលបាន Windows 10។
ក្រុមហ៊ុន Microsoft ក៏នឹងបញ្ចប់ការគាំទ្រនៅថ្ងៃទី១៣ ខែតុលាសម្រាប់ Office 2010 ជាកញ្ចប់រួមបញ្ចូលទាំង កម្មវិធី Word និងកម្មវិធីសៀវភៅបញ្ជី។ ម្ចាស់ត្រូវស្វែងរក Office ថ្មីជាងនេះរួមទាំងការជាវដែលមានឈ្មោះថា Office 365 ៕ ដោយ៖លី ភីលីព