ព្រឹត្តិការណ៍

កងទ័ពស៊ីរី៖ យន្តហោះអ៊ីស្រាអែល វាយប្រហារ មូលដ្ឋានទ័ពអាកាស នៅតំបន់ហូមស៍

បរទេស៖ កងទ័ពនៃប្រទេសស៊ីរី បាននិយាយប្រាប់នៅថ្ងៃអង្គារ ម្សិលមិញនេះថា យន្តហោះអ៊ីស្រាអែល បានធ្វើការវាយប្រហារ ទៅលើមូលដ្ឋានទ័ពអាកាស T4 នៅក្នុងខែហូមស៍ និងថា ប្រព័ន្ធការពារដែនអាកាសស៊ីរី បានបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់ នៅក្នុងការវាយប្រហារ ដែលបង្កឲ្យមានការខូចខាតតែសម្ភារៈប៉ុណ្ណោះនោះ ។

មន្ត្រីនាំពាក្យកងទ័ពមួយរូប បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មីស៊ីលអ៊ីស្រាអែលចំនួន៤ គ្រាប់ បានវាយប្រហារចូលដល់មូលដ្ឋានទ័ពនោះ ប៉ុន្តែបាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានរារាំងមីស៊ីលជាច្រើនគ្រាប់ផ្សេងទៀត ។

ចំណែកសេចក្តីថ្លែងការណ៍មួយ ពីកងទ័ពស៊ីរី បាននិយាយប្រាប់ថា យន្តហោះចម្បាំងអ៊ីស្រាអែលនោះ បានហោះហើរចេញពីមូលដ្ឋានទ័ព Tanf ឆ្ពោះទៅទិសនិរតី ជាទីដែលសហរដ្ឋអាមេរិក បានកសាងមូលដ្ឋានទ័ពមួយកន្លែង ស្ថិតនៅជិតព្រំដែនអ៊ីរ៉ាក់ និង ហ្ស៊កដានី ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top