ព្រឹត្តិការណ៍

ប្រធានាធិបតី​ អាមេរិករូបណាខ្លះ​ ធ្លាប់​ចូល​ប្រយុទ្ធ ​ក្នុង​សង្គ្រាម​លោក​លើក​ទី ២?

ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ ប្រធានាធិបតី​ភាគ​ច្រើន ​សុទ្ធ​តែ​ធ្លាប់​ជាប់​ពាក់ព័ន្ធ ​នឹង​កាតព្វកិច្ច​យោធា ។ ចំណែក​ក្នុង​សង្គ្រាមលោក​លើក​ទី​ ២​ ប្រធានាធិបតី​អាមេរិក​ចំនួន​ ៦​រូប​បាន​ចូល​រួម​ប្រយុទ្ធ​ ដោយ​ផ្ទាល់​ក្នុង​ឆាក​សង្គ្រាម ​។ ប្រធានាធិបតី​ទាំង​នោះ​មាន​ដូច​ជា​៖

១. Dwight D. Eisenhower ៖ ប្រធានាធិបតី​ទី៣៤​ រូប​នេះ មាន​តួនាទី​ជា​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កងទ័ព​សម្ព័ន្ធមិត្ត​ ហើយ​គាត់​បាន​ដឹកនាំ​យុទ្ធនាការ​ D-Day ដែល​ជា​របត់​មួយ​ដ៏​សំខាន់ ​ក្នុង​ជ័យជម្នះ​របស់​ពួក​សម្ព័ន្ធមិត្ត ​ទៅ​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់។

២. John F. Kennedy៖ ប្រធានាធិបតី​ទី​៣៥​ រូប​នេះ មាន​តួនាទី​ជា​អនុនាវី​ដែល​បម្រើ​ការ​ក្នុង​សង្គ្រាម​ប៉ាស៊ីហ្វិក​ ហើយ​លោក​ក៏​បាន​ទទួល​មេដាយ​ចំនួន​ ២​ ចំពោះ​វីរភាព​របស់​លោក​ក្នុង​ការ​សង្គ្រោះ​សមមិត្ត​ នៅ​ពេល​ដែល​កប៉ាល់ PT 109 ត្រូវ​បាន​បាញ់​ពន្លិច​ដោយ​ឆ្នាំ១៩៤៣ ដោយ​ពួក​ជប៉ុន។

៣. Lyndon B. Johnson៖ ប្រធានាធិបតី​ទី៣៦ រូប​នេះ​ មាន​តួនាទី​ជា​មេបញ្ជាការ​កង​វរសេនីយ៍​តូច​ របស់​កងទ័ព​ជើងទឹក​អាមេរិក​ ដែល​ទទួល​បន្ទុក​លើ​ការ​ទម្លាក់​គ្រាប់បែក​នៅ​បណ្ដា​កោះ​ជប៉ុន​ នៅ​ប៉ែក​}ឦសាន​កោះ​ញូវហ្គីណេ​ (ក្បែរ​ប្រទេស​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន​)។ គាត់​ជា​សមាជិក​សភា​ជាន់​ទាប​ដំបូង​គេ​ ដែល​ស្ម័គ្រ​ចិត្ត​បម្រើ​កងទ័ព​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី ២។

៤. Richard Nixon៖ ប្រធានាធិបតី​ទី៣៧ រូប​នេះ មាន​តួនាទី​ជា​អនុនាវី​ដែល​បម្រើការ​ក្នុង​សង្គ្រាម​ប៉ាស៊ីហ្វិក។

៥. Gerald Ford៖ ប្រធានាធិបតី​ទី៣៨ រូប​នេះ បម្រើការ​ឲ្យ​កងទ័ព​ជើងទឹក​អាមេរិក​ក្នុង​សង្គ្រាម​ប៉ាស៊ីហ្វិក។​

៦. George H.W Bush៖ ប្រធានាធិបតី​ទី៤១ រូប​នេះ មាន​តួនាទី​ជា​អនុសេនីយ៍​កងទ័ព​ជើងទឹក​អាមេរិក​ ដោយ​គាត់​បម្រើការ ​ជា​អ្នក​បើក​យន្តហោះ​ចម្បាំង​ ហើយ​បាន​ប្រឡូក​ ចូល​បេសកកម្ម​ប្រយុទ្ធ​ចំនួន ៥៨​លើក ព្រម​ទាំង​បាន​មេដាយ​ជា​ច្រើន​ទៀត​ផង ៕

Most Popular

To Top