រូបភាពមួយសន្លឹកត្រូវបានក្រុមអ្នកគាំទ្រ របស់ក្លឹបបិសាចក្រហម Man United ចែកចាយពាសពេញបណ្តាញសង្គម ។ ជារូបភាពដែលកីឡាករខ្សែប្រយុទ្ធជួរមុខ Marcus Rashford កាន់មកជាមួយនឹងប្រអប់ដ៏ចម្លែកមួយ ក្នុងពេលហ្វឹកហាត់មុនការប្រកួតទល់នឹង Norwich កាលពីចុងសប្តាហ៍កន្លងទៅនេះ ។
ថ្ងៃនេះThe Sunsports បានស្រាវជ្រាវនិងស៊ើបដឹងថាប្រអប់នេះ ជាប្រភេទប្រអប់ដើម្បីព្យាបាលឆ្អឹង។ព័ត៌មាននេះបានធ្វើឲ្យគ្រប់គ្នា អាចជឿជាក់បានថាកីឡាករ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ បានបង្ខំលេងទាំងខ្លួនមានរបួសហើយលើសពីនេះ វានឹងក្លាយទៅជាក្តីបារម្ភសម្រាប់ក្លឹប ក្នុងការប្រកួតប្រជែង ពេលវេលាពាក់កណ្តាលរដូវកាល ទៀតខាងមុខនេះផងដែរ ។
យោងតាមការស្រាវជ្រាវបានបញ្ជាក់ថា ប្រអប់នេះជាឧបករណ៍របស់ក្រុមហ៊ុន Melmak មានជំនាញព្យាបាលការឈឺឆ្អឹងដោយប្រើប្រាស់បច្ចេកវិទ្យា ultrasound ក្នុងការចាប់យកកន្លែងឈឺចាប់ និងពន្លឿនល្បឿននៃការជាសះស្បើយ ឲ្យកាន់តែឆាប់ដោយក្នុងនោះ ការប្រើប្រាស់គឺត្រូវធ្វើឡើង២០នាទីក្នុងមួយថ្ងៃ ៕
ប្រែសម្រួល៖ស៊ុនលី