ព្រឹត្តិការណ៍

យន្តហោះអាមេរិក ទើបចាក់សាំងរួច ហូរកំពុបប្រេង ធ្លាក់មកក្រោម បង្ករបួស២៦នាក់

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ឲ្យដឹងងថា យន្តហោះមួយគ្រឿង បានវិលក្បាលមកកាន់ ព្រលានយន្តហោះអន្តរជាតិឡូសអ៊ែនជីឡេស (LAX) កាលពីព្រឹកថ្ងៃអង្គារ ដោយបានកំពុបប្រេង មកលើសាលារៀនមួយកន្លែង បង្កឲ្យមនុស្សជាច្រើននាក់បានរងរបួស ។

យោងតាមកាសែត Los Angeles Times បានផ្សាយថា យន្តហោះ Delta Flight 89 ដែលបានហោះហើរចេញពីព្រលានយន្តហោះ LAX ជាអ្នកដំណើរ១៤៩នាក់នៅលើនោះ និងបានធ្វើដំណើរទៅកាន់ក្រុងសៀងហៃ នៅគ្រានោះបានវិលក្បាល ត្រឡប់ក្រោយក្រឡឹងចុះឡើង និងបានងាកមកធ្វើការ ចុះចតដល់ព្រលានយន្តហោះវិញ ។

លោក Adrian Gee អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយថា “យន្តហោះ បានហើរហោះមិនបានប៉ុន្មានផង ហើយជើងហោះហើរ Flight 89 ចេញពីព្រលាន LAX ទៅកាន់ក្រុងសៀងហៃ មានបញ្ហាគ្រឿងម៉ាស៊ីន ដែលតម្រូវឲ្យយន្តហោះត្រូវហោះបកក្រោយវិញមកកាន់ LAX ។

“យន្តហោះបានចុះចតប្រកបដោយសុវត្ថិភាព ក្រោយពីក្រុមជួយសង្គ្រោះបានបូមប្រេង ដើម្បីបន្ថយទម្ងន់ពេលចុះចត” ។

អង្គភាពពន្លត់អគ្គីភ័យនៅឡូសអ៊ែនជីឡេស បាននិយាយថា កុមារចំនួន១៧នាក់ និងក្រុមយុវវ័យ ចំនួន៩នាក់ ដែលរៀននៅសាលាបឋមសិក្សាមួយនៅក្រុង Cudahy ដែលមានទីតាំងស្ថិងនៅភាគអាគ្នេយ៏នៃតំបន់ ឡូសអ៊ែនជីឡេស ត្រូវបាននាំយកទៅព្យាបាលដោយសារមានរបួសស្រាល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top