JENIN៖ លោក Yasser Hanoun មេបញ្ជាការ របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Jenin Brigades ត្រូវបានសម្លាប់ បន្ទាប់ពីមានការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល បានផ្លោងត្រូវចំរថយន្ត របស់គាត់នៅក្នុងជំរុំជនភៀសខ្លួន Jenin ក្នុង តំបន់ West Bank ។ សាក្សីប៉ាឡេស្ទីន និងប្រភពវេជ្ជសាស្រ្តបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះ ។
សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា យន្តហោះឈ្លបយកការណ៍របស់អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែក ចំលើរថយន្ត ដែលដឹកលោក Hanoun នៅតាមដងផ្លូវក្នុងជំរុំ Jenin ដោយបំផ្លាញរថយន្ត និង ធ្វើឲ្យឆេះរថយន្តហោះខ្ទេច ហើយការវាយប្រហារនេះ ក៏បានធ្វើឲ្យមនុស្សចំនួន១៥នាក់ផ្សេងទៀត រងរបួសផងដែរ ។
ប្រភពវេជ្ជសាស្ត្របានឲ្យដឹងថា សាកសពរបស់លោក Hanoun ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ Jenin Government Hospital ខណៈដែលអ្នករបួស៤នាក់ ផ្សេងទៀត ក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់បន្ទប់វះកាត់។ ប្រភពវេជ្ជសាស្ត្របានបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីន ដែលរងរបួសមួយចំនួនផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ibn Sina ក្នុងទីក្រុងនេះ ។ ទីក្រុងក្នុងនោះមានមនុស្ស៤នាក់ ស្ថិតក្នុងស្ថានភាពធម្មតា ចំនួន២នាក់ដោយមាន របួសមធ្យម និងម្នាក់ទៀតរបួសធ្ងន់ធ្ងរ ។
គេបានដឹងថា ជម្លោះរវាងប៉ាឡេស្ទីន និង អ៊ីស្រាអ៊ែល នៅក្នុងតំបន់ West Bank កាន់តែតានតឹងឡើងៗ បន្ទាប់ពីអ៊ីស្រាអ៊ែល បើកការវាយលុក ដោយយោធារបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកការវាយប្រហារ របស់ក្រុមហាម៉ាស់កាលពីខែតុលាឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា