សឹងមិនគួរឲ្យជឿ ក្រោយការចេញផ្សាយ របស់កាសែតអង់គ្លេស The Sunsports នៅថ្ងៃពុធនេះ ទើបយើងអាចដឹងបានថាកីឡាករ Marcus Rashford មានតួលេខគ្រាប់បាល់ ច្រើនជាងកំពូលកីឡាករខ្សែប្រយុទ្ធ ប៉ទុយហ្គាល់ Cristiano Ronaldo ក្នុងការបង្ហាញខ្លួន ទាំង២០០ប្រកួតដំបូងដូចគ្នា ។
Rashford ដែលមានវ័យទើបតែ២២ឆ្នាំ អាចរកបាន២គ្រាប់បន្ថែមទៀត កាលពីប្រកួតប៉ះនឹង Norwich ចុងក្រោយធ្វើឲ្យរូបគេបានទទួលបាន អត្រារកគ្រាប់បាល់បានទៅដល់៦៤គ្រាប់ ហើយក្នុងការបង្ហាញខ្លួនទាំង២០០សម្រាប់ក្លឹប ទោះបីជាបានបង្ហាញខ្លួន ជម្រើស១១នាក់ ដំបូងត្រឹមតែ១៣៧ដងក្តី ។
ដោយឡែកតួលេខរបស់ Cristiano Ronaldo ក្នុងរយៈពេល២០០ប្រកួតដំបូង ដូចគ្នារូបគេរកបានតែត្រឹម៥៤គ្រាប់ប៉ុណ្ណោះ និងថែមទាំងបានបង្ហាញខ្លួន ឲ្យជម្រើស១១ដំបូងច្រើនដងជាង Rashford ទៅទៀតគឺដល់ទៅ១៥៩ដង ៕
ប្រែសម្រួល៖ស៊ុនលី