ព្រឹត្តិការណ៍

គ្រាមួយដែលគ្រាប់ នុយក្លេអ៊ែរ អាមេរិក៤គ្រាប់ ធ្លាក់នៅអេស្បាញ តែសំណាងល្អ មិនមានមួយណាផ្ទុះឡើយ

The History៖ នាថ្ងៃទី១៧ខែមករា ឆ្នាំ១៩៦៦យន្តហោះទំលាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមេរិក បានជួបឧប្បទ្ទេវហេតុបុកគ្នា ជាមួយយន្តដឹកជញ្ជួនសាំង KC-135 នៅលើឆ្នេរសមុទ្រ មេឌីទែរ៉ាណេរបស់អេស្ប៉ាញ ដោយលទ្ធផលគ្រាប់បែកនុយក្លេអ៊ែរ ប្រភេទអ៊ីដ្រូសែនចំនួន៣គ្រាប់ មានទំងន់៧០គីឡូតោនបានធ្លាក់នៅជិតក្រុង Palomares និងមួយទៀតនៅក្នុងសមុទ្រ ។

ទោះបីជាយ៉ាងណាក្តីវាមិនមែនជាឧប្បត្តិហេតុ លើកដំបូងឬចុងក្រោយឡើយ នៃការងារពាក់ព័ន្ធនឹងគ្រាប់បែកនុយក្លេអ៊ែរ របស់អាមេរិក ។ ការហោះហើរជាមួយនឹងគ្រាប់បែកនុយក្លេអ៊ែរ របស់យន្តហោះB-52របស់អាមេរិកជាមធ្យោបាយ នៃការត្រៀមខ្លួនឲ្យបាន១០០ភាគរយ ក្នុងការវាយប្រហារណាមួយ ក្នុងកំឡុងពេលសង្រ្គាមត្រជាក់ ជាមួយនឹងសហភាពសូវៀតហើយក្នុងនោះ ដែរមន្ទីរប៉ង់តាហ្គោន បានសារភាពថាឧប្បត្តិហេតុជាច្រើន ដែលមានទាក់ទងទៅនឹងប្រតិបត្តិការ ដឹកជញ្ជូនគ្រាប់នុយក្លេអ៊ែរ បានកើតឡើងនាសម័យនោះផងដែរ ដោយខ្លះធ្លាក់ឬខ្លះឆេះនៅលើផ្លូវ ធ្វើដំណើរហើយខ្លះត្រូវបានរកឃើញមកវិញ ប៉ុន្តែខ្លះក៏បានបាត់បង់មិនអាចរកឃើញមកវិញឡើយ ។

អ្វីដែលគេអាចដឹងបន្ថែមទៀតនោះ គឺថាយន្តហោះទំលាក់គ្រាប់បែកដ៏ល្បីល្បាញ របស់អាមេរិកមួយនេះបានកំពុងធ្វើដំណើរ មកកាន់មូលដ្ឋានទ័ពរបស់ខ្លួនវិញ ស្ថិតនៅក្នុងរដ្ឋNorth Carolina ប៉ុន្តែក្នុងផ្លូវធ្វើដំណើរវា តម្រូវឲ្យមានការធ្វើការចាក់បំពេញសាំង នៅលើអាកាសហើយយន្តហោះKC-135ជាអ្នកបំពេញបេសកកម្មមួយនេះ ប៉ុន្តែជាសំណាងអាក្រក់យន្តហោះ ទាំង២បានបុកគ្នាពេលកំពុងហោះហើរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top