ព័ត៌មានអន្តរជាតិ

បង្ហាញពីជីវិតពិត គូដណ្តឹង របស់មហាសេដ្ឋីមានបំផុតនៅអាស៊ីលោក Ambani

Photo from Instagram/loveleen_makeupandhair

ឥណ្ឌា៖ នាង Radhika Merchant ជាគូដណ្តឹងរបស់មហាសេដ្ឋីមានបំផុតនៅអាស៊ី អ្នកស្នងមរតករបស់មហាសេដ្ឋីលោក Mukesh Ambani គឺជាអ្នករាំ និងកាន់តំណែងនៅលើក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនថែទាំសុខភាពដ៏ល្បីរបស់ប្រទេសឥណ្ឌា Encore Healthcare ។

ដោយលើកឡើងពីប្រវត្តិរូបLinkedInរបស់នាង ទស្សនាវដ្តីForbes បានរាយការណ៍ថា នាង Merchant បានបញ្ចប់ការសិក្សារបស់នាងនៅសាលាអន្តរជាតិ BD Somani ក្នុងទីក្រុង Mumbai មុនពេលបន្តការសិក្សាផ្នែកនយោបាយ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យញូវយ៉ក។

នាងបានចាប់ផ្ដើមផ្លូវអាជីពរបស់នាងនៅពេលចូលរៀននៅសកលវិទ្យាល័យ ដោយដំបូងឡើយជាអ្នកប្រឹក្សាផ្នែកយុទ្ធសាស្ត្រអាជីវកម្មជាមួយក្រុមហ៊ុន Cedar Consultants ជាក្រុមហ៊ុនឯកទេសខាងប្រឹក្សាយោបល់ ស្រាវជ្រាវ និងវិភាគ នៅទីក្រុងបុមបៃ។ ក្រោយមកនាងបានចូលកាន់តំណែងជាមួយក្រុមហ៊ុនអចលនទ្រព្យប្រណីត Isprava ។
រហូតមកដល់ពេលនេះ អាជីពរបស់នាងមានមូលដ្ឋានរឹងមាំសម្រាប់ការរីកចម្រើននាពេលអនាគតរបស់នាងក្នុងវិស័យអាជីវកម្ម រួមទាំងតួនាទីបច្ចុប្បន្នរបស់នាងក្នុងក្រុមប្រឹក្សាភិបាលនៅ Encore Healthcare ជាមួយសមាជិកគ្រួសាររបស់នាង។

ពាណិជ្ជករក៏ចែករម្លែកចំណង់ចំណូលចិត្តវប្បធម៌ជាមួយអនាគតម្តាយក្មេករបស់នាង Nita Ambani ជាអ្នករាំរបាំ Bharatanatyam ដ៏ជំនាញ។ កាលឆ្នាំ ២០២២ នាងបានបញ្ចប់ការហ្វឹកហ្វឺនរយៈពេល ៨ ឆ្នាំរបស់នាងក្នុងទម្រង់របាំបុរាណឥណ្ឌានេះនៅ Shree Nibha Arts ដែលជាសាលារបាំនៅទីក្រុងបុមបៃ។

គ្រួសាររបស់នាងក៏មានឥទ្ធិពលធុរកិច្ចយ៉ាងសំខាន់ជាមួយឪពុករបស់នាង Shri Viren Merchant ជាឥស្សរជនដ៏ល្បីក្នុងវិស័យឱសថឥណ្ឌា និងជានាយកប្រតិបត្តិនៃ Encore Healthcare ។ នៅអាយុ ២៩ ឆ្នាំនាង Merchant កំពុងរៀបចំសម្រាប់អាពាហ៍ពិពាហ៍របស់នាងជាមួយលោក Ambani ដែលមានអាយុ ២៨ ឆ្នាំនៅថ្ងៃទី ១២ ខែកក្កដា ជាឱកាសមួយដែលរំពឹងថា នឹងគូរបញ្ជីភ្ញៀវដ៏អស្ចារ្យ និងការប្រារព្ធពិធីដ៏ធំ។

ដែលតាមការរាយការណ៍របស់ Daily Mail ថា នេះធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ Pre-Wedding របស់គូស្នេហ៍បានធ្វើឡើងចាប់ពីថ្ងៃទី ១-៣ ខែមីនា បានចំណាយអស់ ១៥១ .៩ លានដុល្លារអាមេរិក ហើយបានឃើញការចូលរួមពីភ្ញៀវគួរឲ្យកត់សម្គាល់ដូចជាប្រធាន Meta លោក Mark Zuckerberg ស្ថាបនិក Microsoft លោក Bill Gates និងកូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump គឺ Ivanka Trump ៕ ដោយ៖លី ភីលីព

Most Popular

To Top