ព័ត៌មានអន្តរជាតិ

ព្រះអង្គម្ចាស់ Harry អាក់អន់ចិត្ត គំនិតរបស់ម្ចាស់ក្សត្រី Camilla ដែលដឹកនាំគ្រួសាររាជវង្ស

រូបភាពពី៖​ Wells Oster

អង់គ្លេស៖ អ្នកជំនាញខាងរាជវង្សបានអះអាងថា បំណងប្រាថ្នារបស់ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Harry ក្នុងការជួបជុំជាមួយគ្រួសាររាជវង្ស ហាក់បីដូចជាត្រូវបានបង្អាក់ដោយម្ចាស់ក្សត្រី Camilla ដែលធ្វើឲ្យព្រះអង្គអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពនេះ។

ចក្រភពអង់គ្លេសបច្ចុប្បន្ននេះព្រះមហាក្សត្រិយានីជាកំពុងដឹកនាំគ្រួសាររាជវង្ស ចំពេលការព្យាបាលជំងឺមហារីករបស់ស្តេច Charles ។ គួរឲ្យចាប់អារម្មណ៍ព្រះអង្គនៃ Sussex ក៏បានសម្តែងនូវបំណងចង់ជួយព្រះបិតារបស់ព្រះអង្គដែលកំពុងឈឺសម្រាប់តម្រូវការរបស់ព្រះអង្គ។

ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យរាជវង្ស លោកស្រី Kinsey Schofield បានប្រាប់ GB News ថា អតីតរាជវង្សដែលកំពុងធ្វើការនឹងមិនវិលត្រឡប់មកជួយគ្រួសាររបស់ព្រះអង្គជាបណ្តោះអាសន្នឡើយដោយសារតែតំណែងដ៏មានឥទ្ធិពលរបស់ព្រះមហាក្សត្រិយានី Camilla នៅពេលនេះ។

លោកស្រីបាននិយាយថា ខ្ញុំគិតថា ការពិតដែលថាម្ចាស់ក្សត្រី Camilla ត្រូវបានគេមើលឃើញថា ជាអ្នកដឹកនាំគ្រួសារ ជាភស្តុតាងដ៏សំខាន់បង្ហាញថា ព្រះអង្គម្ចាស់ Harry នឹងមិនត្រឡប់មកជួយគ្រួសារជាបណ្តោះអាសន្នទេព្រោះឋានៈខ្ពស់របស់ព្រះមហាក្សត្រិយានី Camilla ទំនងជាអ្វីមួយដែលមិនសមនឹងព្រះអង្គនៅពេលនេះ។

លោកស្រី Kinsey បានបន្ថែមថា ព្រះអង្គHarry ស្រឡាញ់ម្ចាស់ក្សត្រី Elizabeth II ប៉ុន្តែព្រះអង្គទំនងជាមិនសប្បាយចិត្តចំពោះគំនិតដែលម្ចាស់ក្សត្រី Camilla ស្ថិតនៅក្នុងទីតាំងមួយដែលម្តាយរបស់ព្រះអង្គជាម្ចាស់ក្សត្រី Diana ៕ ដោយ៖លី ភីលីព

Most Popular

To Top