ព័ត៌មានអន្តរជាតិ

លោកស្រី ហង់ ស៊ីមន ជួបសំណោះសំណាល មន្រ្តីជានារីរបស់មជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡា

ភ្នំពេញ៖ លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានគណៈគ្រប់គ្រងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអញ្ជើញជាអធិបតីភាពជួបសំណោះសំណាលមន្រ្តីជានារីក្នុងឱកាសអបអរសាទរខួបលើកទី ១១៣ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមប្រធានបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោកស្រី ហង់ ស៊ីមន បានមានប្រសាសន៍ថា ទិវានារីអន្តរជាតិ ៨ មីនា ជាពិធីរំលឹកខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨ មីនានៅឆ្នាំនេះធ្វើឡើងក្នុងគោលបំណងរំលឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិ សេរីភាពរបស់នារីទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះជាសកម្មភាព ជំរុញការលើកកម្ពស់ស្ថានភាព ជីវភាព តម្លៃ ឋានៈ តួនាទី និងសិទ្ធិរបស់ស្រ្តីដែលជាការរួមចំណែកក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ។

លោកស្រីបានបន្តថា ស្រី្តបានចូលរួមប្រកួតកីឡាជាលក្ខណៈអន្តរជាតិដោយបានទទួលលទ្ធផល និងស្នាដៃយ៉ាងប្រសើរហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការ អនុវត្តន៍កម្មវិធីនយោបាយនិង យុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលបានយ៉ាងល្អ ។

លោកស្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នារីក្នុងនាមមន្រ្តី និងកីឡាការិនី និងបានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសយកប្រធានបទស្តីពី «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» គឺជាប្រធានបទដ៏សំខាន់ និងត្រឹមត្រូវស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាម ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតលើបច្ចេកវិទ្យាឌីជីថល ៕ ដោយ៖លី ភីលីព

Most Popular

To Top