អាមេរិក៖ការបង្ហាញយឺត ប៉ុន្តែច្បាស់ណាស់ថា យន្តអវកាសCrew Dragon របស់SpaceX កំពុងឈានជើង ឆ្ពោះទៅរកការបាញ់បង្ហោះមនុស្សដំបូង ដើម្បីដឹកជញ្ជូន អវកាសយានិកចូលទៅក្នុងអវកាសនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
យោងតាម tweeted របស់ក្រុមហ៊ុន SpaceX បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើតេស្តិ៍ សុវត្ថិភាពចុងក្រោយ ដ៏សំខាន់របស់ក្រុមនាវិកយន្តអវកាស Crew Dragon ត្រូវបានគ្រោងធ្វើនៅចុងសប្តាហ៍នេះនៅថ្ងៃទី ១៨ ខែមករា ហើយនឹងធ្វើការវិភាគ ទៅលើប្រព័ន្ធរត់គេចខ្លួនរបស់យាន ។
SpaceX បានបញ្ចប់ហើយ ដោយកំណត់គោលដៅនៅថ្ងៃទី ១៨ ខែមករាចំពោះការបង្ហាញពីប្រព័ន្ធ គេចខ្លួនរបស់នាវិក Crew Dragon ដែលនឹងបញ្ជាក់ពីសមត្ថភាព របស់យានអវកាស ក្នុងការដឹកអវកាសយានិកទៅកន្លែងមានសុវត្ថិភាព ក្នុងករណីមិនមានភាពអាសន្នក្នុងពេលមានអាសន្ន ។
ការធ្វើតេស្តនេះនឹងពឹងផ្អែក ទៅលើអាកាសធាតុ និងបង្កើតដោយផ្ទាល់នូវកាំរស្មី នៃគ្រាប់រ៉ុក្កែតរបស់យានអវកាស X-Falcon 9 ៕ ដោយ៖លី ភីលីព