យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ថា ចលនាឥស្លាមប៉ាឡេស្ទីនម្នាក់ បានឲ្យដឹងថា យោធារបស់អ៊ីស្រាអ៊ែល បាននិយាយកាលពីយប់ថ្ងៃពុធថា ខ្លួនបានអនុវត្តន៍ដោយធ្វើការសងសឹក ដោយប្រើយន្តហោះវាយប្រហារ ដែនអាកាសនៅទីតាំងជាច្រើន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលជាកម្មសិទ្ធដល់ក្រុមហាម៉ាស់ ។
អ្នកនាំពាក្យយោធាមួយរូប បាននិយាយឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា យន្តហោះវាយប្រហារ បានបើកការវាយលុក “ទៅលើទីតាំងរបស់ក្រុមហាម៉ាស់” ស្ថិតនៅភាគខាង ជើងតំបន់ហ្គាហ្សា ស្ទ្រីប ។
អ្នកនាំពាក្យបាននិយាយថា ទីតាំងទាំងនោះ ក្នុងនោះរាប់បញ្ចូលទាំងរោងចក្រ ផលិតអាវុធមួយកន្លែង និងមូលដ្ឋានទ័ពផងដែរ ។
នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា