ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ចាប់ផ្តើមបង្វែរកងទ័ពរបស់ខ្លួនទៅកាន់សមរភូមិមុខ ជម្លោះជាមួយរុស្ស៊ី

រូបភាពពី៖​ AFP

គៀវ៖ លោក Oleksandr Syrsky អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមការបង្វែរកងទ័ពទៅកាន់សមរភូមិមុខនៃជម្លោះជាមួយប្រទេសរុស្ស៊ី ។

លោក Syrsky បានសរសេរនៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា “ទោះបីជាមានស្ថានភាពលំបាកខ្លាំងនៅសមរភូមិមុខទាំងមូលយ៉ាងក្តី ក៏ពួកយើងអាចចាប់ផ្តើមដំណើរការបង្វែរ និងធ្វើការផ្លាស់ប្តូរអង្គភាព និងកងពលដែលបំពេញភារកិច្ចប្រយុទ្ធនៅជួរមុខអស់រយៈពេលជាយូរមកហើយបានដែរ” ។

លោក Syrsky បានបញ្ជាក់ថា ការបង្វែរនេះដែរនឹងជួយធ្វើឱ្យស្ថានការណ៍នៅសមរភូមិមុខមានស្ថិរភាព ហើយនឹងមានឥទ្ធិពលជាវិជ្ជមានទៅលើស្ថានភាពសីលធម៌ និងផ្លូវចិត្តរបស់យោធាអ៊ុយក្រែន ។

គេបានដឹងថា នៅចុងខែនេះ សភាអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតដើម្បីអនុម័តលើច្បាប់រឹតបន្តឹងច្បាប់ស្តីពីការចល័តទ័ពនៅក្នុងប្រទេស ។

នៅមុននេះ អាជ្ញាធរអ៊ុយក្រែន បានបង្ហាញអំពីផែនការនៃការប្រមូលមនុស្សចន្លោះពី៤៥ម៉ឺនទៅ៥០ម៉ឺននាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top