បរទេស៖ The Bloomberg ចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍ទី ១៦ ខែមករានេះ បានសរសេរថាយន្តហោះ ធ្វើដំណើររបស់ប្រធានាធិបតី មិកស៊ិក ប្រភេទ Boeing Co. 787 Dreamliner មកដល់ពេលនេះ បានក្លាយទៅជាបញ្ហាគួរឲ្យឈឺក្បាលមួយ សម្រាប់រដ្ឋាភិបាលជាពិសេស លោកប្រធានាធីបតី Andres Manuel Lopez Obrador ។
ប្រទេសមិកស៊ិកក្នុងសប្តាហ៍នេះ បានហោះយកយន្តហោះ ដែលមានតម្លៃ១៣០លានដុល្លារមួយនេះ ពីទីក្រុងកាលីហ្វ័រញ៉ាវិញ ហើយបន្ទាប់ពីវាត្រូវបានដាក់លក់ អស់រយៈពេលជាង១ឆ្នាំមកហើយ ប៉ុន្តែនៅតែមិនទាន់អាចរកម្ចាស់ថ្មី បាននៅឡើយ ។ លោកប្រធានាធិបតី Lopez Obrador កាលពីថ្ងៃអង្គារបានថ្លែង នៅក្នុងសន្និសិទប្រចាំថ្ងៃ របស់ខ្លួនថាមកដល់ពេលនះ រដ្ឋាភិបាលរបស់លោកកំពុងចាប់ផ្តើមធ្វើ ការពិចារណាឡើងវិញ អំពីផែនការលក់យន្តហោះមួយនេះ ។
គួរឲ្យដឹងដែរថាកន្លងមក មានការអ្នកឲ្យថ្លៃមួយចំនួនដែរ ប៉ុន្តែចុងក្រោយបានត្រឹមបរាជ័យប៉ុណ្ណោះ ទោះបីជាតម្លៃរបស់វាក្នុងទីផ្សារបច្ចុប្បន្ន ១៣០លានដុល្លារនេះ ជាតម្លៃទាបខ្លាំងពីអ្វីដែលវាត្រូវបានទិញដំបូង កាលពីឆ្នាំ២០១២ដោយរដ្ឋាភិបាលមិកស៊ិក មានតម្លៃប្រមាណជា២១៩លានដុល្លារ ៕
ប្រែសម្រួល៖ស៊ុនលី