កីឡា

Liverpool ត្រៀមធ្វើការ ជាមួយនឹងប្រធាន ផ្នែកកីឡាថ្មីម្នាក់

យោងតាមការ ចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool នឹងត្រូវចុះហត្ថលេខា ជាមួយនឹងលោក Richard Hughes ដើម្បីមកទទួល តំណែងជាប្រធានផ្នែកកីឡា ជំនួសឲ្យលោក Michael Edward ដែលទើបសម្រេចចិត្តបែកផ្លុវគ្នា។

តាមផែនការបើមិនមាន អ្វីប្រែប្រួលទេនោះក្លឹប នឹងធ្វើការប្រកាសជាផ្លូវការ នូវការមកដល់របស់លោក Hughes នៅថ្ងៃពុធនេះហើយ ហើយអតីតកីឡាករ ជម្រើស ជាតិស្កុតរូបនេះ ក៏បានបញ្ជាក់ប្រាប់ ទៅកាន់ក្លឹប Bournemouth រួចរាល់ហើយដែរអំពីការសម្រេចចិត្ត។

ក្នុងតំណែងថ្មីនេះលោក Hughes នឹងត្រូវដើរតួជាមនុស្សដ៏សំខាន់ម្នាក់ ក្នុងការកសាងអនាគតឲ្យក្លឹប Liverpool ជាពិសេសក្នុងការ នាំយកកីឡាករវ័យក្មេងៗឆ្នើមនិងជាពិសេស ក្នុងគ្រាដែលនឹង អវត្តមានគ្រូបង្វឹកលោក Jurgen Klopp ដែលបានសម្រេចចិត្តថា នឹងចាកចេញពីក្លឹប នៅចុងរដូវកាលនេះផងនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top